ខេត្តព្រៃវែង៖ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយស្នងការដ្ឋាននគបាលខេត្តព្រៃវែង និងស្រុកស៊ីធរកណ្តាល ចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចរថយន្ត កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិយស់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល។

ជនសង្ស័យ ឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតរថយន្ត ១គ្រឿងម៉ាក ឡិចស៊ីស RX-៣៣០ ពណ៌ស ស្លាកលេខ ភ្នំពេញ២AC-៧៧១៥ ។សង្ស័យបានសារភាពថា គេជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពលួចរថយន្តចំនួន៥លើកមកហើយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ជនសង្ស័យ និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រៃវែង ប្រគល់ឲ្យនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕