រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យ គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រើប្រាស់សេវា រថយន្ដដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ឡើងវិញដោយត្រូវ អនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) ឲ្យបានម៉ឺងម៉ាត់បំផុត។

យោងតាមសេចក្ដីជម្រាបជូនរបស់ក្រសួងអប់រំប្រាប់ ដល់ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងករណីក្រសួងពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណាមិនបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន៕