រាជធានីភ្នំពេញ÷ ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជាតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ។

យោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាបានឲ្យដឹងថា សម្ភារ:ដែលជប៉ុនផ្ដល់ឲ្យកម្ពុជានោះរួមមាន÷
១-តង់ ២០០, ឧបករណ៍ចម្រោះទឹក ២០, ភួយ ៧៨០, ម៉ាស៊ីនភ្លើង ៥ ,កម្រាលផ្លាស្ទីក ៧០, កម្រាលគេង ៧៨០, ធុងទឹក ២០០។

ហ្វេសប៊ុករបស់ស្ថានទូតជប៉ុនបន្តថា សម្ភារៈទាំងនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗនេះហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។ ក្នុងនោះផងដែរ ស្ថានទូតជប៉ុនសូមបួងសួងឲ្យប្រជាជនរងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ៕