រាជធានីបាងកក៖ ចាប់តាំងពីភ្ញៀវបរទេស មិនអាចទៅលេងទីក្រុង​ប៉ាទីយ៉ា បាន បារខ្លះបានចាប់ផ្ដើម ផ្សាយផ្ទាល់ តាម Live streaming និង​បង្ហោះ​វីដេអូ តាមអនឡាញ ដើម្បីឲ្យភ្ញៀវបរទេសអាចឆាត និងទាក់ទងមកនារី​ជា​បុគ្គលិក នៅក្នុងបារ​ ហើយនេះជាពិធីរកលុយថ្មី ក្រោយការ ផ្ទុះការ រាតត្បាត នៃកូវីដ-១៩ ។

បើតាមសារព័ត៌មាន Pattaya News បានឲ្យដឹងថា ចំពោះការឆាតនោះ គេមិនបានប្រាប់ឲ្យដឹងច្បាស់នោះទេ ។ ប៉ុន្ដែភ្ញៀវនៅក្រៅប្រទេស អាច ឆាតជាមួយបុគ្គលិកនៅក្នុងបារ តាមវិធីសាស្រ្ដរបស់ពួកគេ ខណៈពួកគេ មិនអាចមកកាន់ប្រទេសថៃបាន។ ប៉ុន្ដែសម្រាប់សម្ភារ ឬលុយកាក់វិញ ពួកគេអាចផ្ញើមកឲ្យពួកនាងៗទាំងនោះបាន។ ជាមួយគ្នានេះ រង្គសាល Cherry នៅទីក្រុងប៉ាទីយ៉ា បានចាប់ផ្ដើមឡាយ តាម Live streaming នៅលើYouTube ហើយសុំឲ្យអ្នកទស្សនាជួយទិញភេជ្ជៈរបស់ពួកគេ ដោយបុគ្គលិកជាអ្នកផឹកជំនួស។

ប្រភពព័ត៌មានដដែល បានបន្ដថា ដើម្បីទិញភេសជ្ជៈរបស់ពួកគេ ដើម្បី ឲ្យ បុគ្គលិកផឹកជំនួសនោះ ត្រូវចុចលើ link ម្ដង ១២៥បាត (លុយថៃ)។ រីឯ របររង្គសាល នៅក្នុងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយការផ្ទុះឡើង នៃវីរុសកូរ៉ូណា ព្រោះទីផ្សារទាំងនេះ ពឹងផ្អែកទាំងស្រុងទៅលើភ្ញៀវ។ ប៉ុន្ដែ ចាប់តាំងពីដាក់បម្រាបលើភ្ញៀវបរទេសនោះមក បានធ្វើឲ្យបារ នៅក្នុង ទីក្រុងនេះ ប្រឈមនឹងការបាត់បង់ចំណូលយ៉ាងខ្លាំង ហើយពួកគេ បាន ងាកមករកចំណូលតាមការប្រគំតន្ដ្រី រាំកម្សាន្ដ ហើយផ្សាយចូលបណ្ដាញ Youtube ដើម្បីឲ្យភ្ញៀវបរទេសទាក់ទងមកបុគ្គលិក ឬទិញ ភេសជ្ជៈឲ្យ ពួកនាងផឹកជំនួសវិញ…ជាដើម៕