ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានបង្ហាញផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដែលរួមបញ្ចូលទាំងការកែលម្អរហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទូទាំងប្រទេស។

លោកប្រធានាធិបតី បាននិយាយទៅកាន់សភាថាកម្មវិធីហេដ្ឋារចនាសម្ព័ន្ធរបស់យើង នឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសង្គម ដូចជាសាលារៀន ទឹក អនាម័យ និងផ្ទះសម្បែង ដើម្បីជាប្រយោជន៍ដល់ប្រជាជន ។ ប្រធានាធិបតីលោក Ramaphosa បានឱ្យដឹងថាការផ្តោតការយកចិត្តទុកដាក់ នឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញសំខាន់ៗដូចជាកំពង់ផែ ផ្លូវថ្នល់ និងផ្លូវអយស្ម័យានដែលជាគន្លឹះក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេស។

អាហ្រ្វិកខាងត្បូង បានចាត់វិធានការដើម្បីដកចេញនូវឧបសគ្គដែលបានរារាំងដល់ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ហេដ្ឋារចនាសម្ព័ន្ធ មានសក្តានុពលធំធេង សម្រាប់ជំរុញការវិនិយោគនិងកំណើនដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចផ្សេងទៀតនិងបង្កើតការងារប្រកបដោយចីរភាព ដោយផ្ទាល់និងដោយប្រយោល។ លោក Ramaphosa និយាយថានៅចុងខែមិថុនា ឆ្នាំ ២០២០ ប្រទេសនេះមានគម្រោងជម្រុញចំនួន ២៧៦ គម្រោង ដែលមានតម្លៃវិនិយោគ ប្រហែល ១៣៩,៤ ពាន់លានដុល្លារអាមេរិក ។

លោកប្រធានាធិបតី បាននិយាយថា យើងកំពុងពន្លឿនការអនុវត្តផែនការធនធានចម្រុះ ដើម្បីផ្តល់នូវការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការចែកចាយ ប្រភពថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឧស្ម័ន។ លោកបាននិយាយថាប្រការនេះនិងនាំមកនូវសមត្ថភាពថាមពលថ្មីប្រហែល ១១.៨០០ មេហ្គាវ៉ាត់ ទៅក្នុងប្រព័ន្ធ នៅឆ្នាំ ២០២២ ដែលថាមពលជាងពាក់កណ្តាលនឹងត្រូវបានបង្កើតចេញពីប្រភពកកើតឡើងវិញ។

អន្តរាគមន៍សំខាន់មួយផ្សេងទៀតរបស់យើង គឺការជំរុញការងារ បង្កើតការងារនិងការទ្រទ្រង់ជីវភាព។ ប្រទេសនេះបានប្តេជ្ញាចិត្ត ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ និងបង្កើតការងារតាមរយៈការងារសាធារណៈនិងសង្គម នៅពេលទីផ្សារការងារ ត្រូវបានស្តារឡើងវិញ។ លោកប្រធានាធិបតី Ramaphosa និយាយថា យើងត្រូវតែចាប់ផ្តើមជួសជុលនិងកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញនៅពេលនេះ ។