ភ្នំពេញ៖ ថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ាម៉ុង ឫទ្ធី បានបង្ហោះសារខ្លីមួយថា៖ ផ្តែផ្តាំកូនៗអោយហើយខ្លាចពួកវាចែកទ្រព្យសម្បត្តិគ្នាមិនស្មើ មុនពេលចូលបន្ទប់វះកាត់។ តែតាមឃ្លីបវីដេអូ លោកឧកញ៉ាម៉ុង ឫទ្ធី បានផ្តែផ្តាំកូនៗថា បើប៉ាម៉េចៗទៅ ប៉ាសូមផ្ដាំកូនៗថា គ្មានអីស្រួលជាង…ទេ (សូមស្ដាប់សំឡេងក្នុងឃ្លីបវីដេអូ) ។

តាមរយៈសារខ្លីខាងលើនេះ ធ្វើឱ្យអ្នកលេងហ្វេសប៊ុករាប់ពាន់នាក់មានការព្រួយបារម្ភយ៉ាងខ្លាំងថា ជំងឺរបស់លោកឧកញ៉ាម៉ុង ឫទ្ធី ពិតជាមានសភាពធ្ងន់ធ្ងរហើយ ទើបបានជាលោកឧកញ៉ាផ្តែផ្តាំកូនៗបែបនេះ។

ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក លោកឧកញ៉ាម៉ុង ឫទ្ធី បានបង្ហោះសារមួយទៀតថា៖ អរគុណច្រើនខ្លាំងណាស់ចំពោះសាស្ត្រាចារ្យមហាបរិញ្ញាគួច ហាច ព្រមទាំងសហការីមន្ទីរពហុព្យាបាល សំពៅមាស ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំអោយរួចចាកផុត ពីសេចក្តីស្លាប់ក្នុងថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០នេះ ។

លោកមហាបរិញ្ញាមានប្រសាសន៍ថាពេទ្យគាត់សាងសង់ឡេីង សម្រាប់ទទួលប្រជាជនក្រនិងមធ្យមដែលជិះម៉ូតូឬឡានជជុសទេ អ្នកធំជាងគេដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់គាត់មានតែឯកឧត្តមហ្នឹងហើយ ខ្ញុំសូមវាយតម្លៃខ្ពស់ដល់សេវាកម្មក៏ដូចជាសម្ភារៈឧបករណ៍ពេទ្យមិនចាញ់បរទេសប៉ុន្មានទេ ៕