ធនាគារពិភពលោកបាននិយាយថា ខ្លួនបានស្នើសុំក្រុមប្រឹក្សាភិបាលឲ្យយល់ព្រមលើទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រ ទិញ និង ចែកចាយវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ- ១៩ ។

ធនាគារបានអនុវត្តកម្មវិធីឆ្លើយតបបន្ទាន់នៅក្នុងប្រទេសចំនួន ១១១ រួចមកហើយហើយថវិកាបន្ថែមប្រសិនបើត្រូវបានអនុម័ត នោះនឹងមានគោលបំណងសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ អ្នកនាំពាក្យធនាគារពិភពលោកបាននិយាយថា វ៉ាក់សាំង COVID-១៩ ដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាព គឺជាផ្លូវឆ្ពោះទៅមុខសម្រាប់ពិភពលោក ដំណើរការឡើងវិញដោយសុវត្ថិភាព។សេដ្ឋកិច្ចពិភពលោកនឹងមិនងើបឡើងវិញពេញលេញទេ លុះត្រាតែមនុស្សគិតថា ពួកគេអាចរស់នៅក្នុងសង្គម ធ្វើការ និងធ្វើដំណើរ ដោយភាពជឿជាក់បាន។

ថវិកានេះ នឹងត្រូវចែកចាយក្នុងរយៈពេលពី ១២ ទៅ ១៨ ខែ។ វ៉ាក់សាំងនេះ មិនទាន់មានលក់ជាលក្ខណៈពាណិជ្ជកម្មនៅឡើយទេ ប៉ុន្តែប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស់ បាននិយាយថា ដំណើរការនៃការចែកចាយវ៉ាក់សាំង គឺស្មុគស្មាញ ។

លោកបន្ថែមថា ធនាគារចង់អោយប្រទេសក្រីក្របំផុតមានលទ្ធភាពទទួលបានវ៉ាក់សាំង និងចង់អោយប្រជាជនដែលងាយរងគ្រោះបំផុត និងបុគ្គលិកពេទ្យទទួលបានវ៉ាក់សាំង។

លោកបាននិយាយថា ស្ថាប័នផ្តល់ប្រាក់កម្ចីមួយនេះមានបទពិសោធន៍ជាមួយកម្មវិធីចាក់ថ្នាំបង្ការ ដូចជា ជម្ងឺខួរឆ្អឹងខ្នង និងកញ្ជ្រិល ក៏ដូចជាការគ្រប់គ្រងវិបត្តិដូចជាការផ្ទុះឡើងជំងឺអេបូឡា ជាដើម។

ធនាគារពិភពលោកបានបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទានចំនួន ៤៥ ពាន់លានដុល្លារនៅចន្លោះខែមេសា និងខែមិថុនា នៅពេលដែលសេដ្ឋកិច្ចពិភពលោក ចុះខ្សោយចំពេលដែលការរីករាលដាលជំងឺកូវីដ-១៩។