ខេត្តកំពង់ស្ពឺ៖ ដោយមានការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ចុះបង្ក្រាបជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនជិត១គីឡូក្រាម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមដងផ្លូវលំ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុងសំរោង។

ជនសង្ស័យឈ្មោះ សួន សុធន់ អាយុ១៦ឆ្នាំ បានសារភាពថា គ្រឿងញៀនប្រភេទតំហ្វេតាមីន ទម្ងន់ ៦៧៧.៥៧ក្រាម នេះ គឺខ្លួនបានទិញពីឈ្មោះ ឡិច ភេទប្រុស នៅមុខវិទ្យាល័យសុខាផល្លី ទីរួមខេត្តកំពង់ស្ពឺ ៕