រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យគ្រប់គ្រងគ្រឿងផ្ទុះ ជាតិពុលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានសហការជាមួយកងឯកភាពកម្ចាត់មីនទី៤ CMAC ខេត្តសៀមរាប បានប្រគល់គ្រាប់ខូចគុណភាពក្នុងឃ្លាំងសុវត្ថិភាពស្នងការដ្ឋាននគរបាលខេត្ត៨១គ្រាប់។

គ្រាប់ទាំងនោះរួមមាន៖ ១.M.1គ្រាប់បែកដៃក្រឡាទៀបចំនួន២គ្រាប់ ,២.M.82-2គ្រាប់បែកដៃផ្លាស្ទិកចំនួន២គ្រាប់, ៣. M381គ្រាប់M79ចំនួន២៦គ្រាប់, ៤.Type27ប្រភេទ60mmចំនួន៧គ្រាប់, ៥.Type65ចំនួន១គ្រាប់Dk82 ,៦.PG2ប្រភេទB40ចំនួន៣គ្រាប់, ៧.TNT400gចំនួន៤ដុំក្នុងនោះមានប្រភេទគ្រឿងផ្ទុះ ដូចជាសាស ស្លាបព្រាគ្រាប់បែកដៃមានឈ្មោះ Fuze.Hand.Grចំនួន២៥ដើមនិងFuzeM46ចនួន១៥គ្រាប់កម្លាំង។ កម្លាំងនៃការិយាល័យអាវុធជាតិផ្ទុះបានប្រគល់ជូនអង្គភាពជំនាញ CMAC ហើយបានយកទៅកម្ទេចចោលដោយសុវត្ថិភាព៕