សាម័រ៖ សាម័រគឺជារដ្ឋឯករាជ្យមួយដែលមានទីតាំងស្ថិតចន្លោះកោះហាវ៉ៃ និងនូវែលហ្សេឡង់។ ប្រទេសដែនកោះមួយនេះមានផ្ទៃដីទំហំប្រមាណ ៣០០០ គីឡូម៉ែត្រក្រឡា ដែលមានប្រជាជនជាមធ្យមប្រមាណ ២ ម៉ឺននាក់។ រដ្ឋធានីគឺជាទីក្រុងអាប៉ា ហើយភាសាសំខាន់ៗគឺភាសាសាម៉ាន និងអង់គ្លេស។

រហូតមកដល់បច្ចុប្បន្ន សាម័រកំពុងឈានចូលដំណាក់កាលនៃការអភិវឌ្ឍប្រាក់ចំណូលរបស់មនុស្សម្នាក់ៗគឺច្រើនជាង ៥.០០០ ដុល្លារ / ឆ្នាំ។ កសិកម្មគឺជាវិស័យលេចធ្លោហើយមានចំនួន ៥០% នៃសេដ្ឋកិច្ចជាតិសរុបក្នុងមួយឆ្នាំ ។

ផលិតផលកសិកម្មសំខាន់ៗរួមមានចេក ត្រាវ ដូង ក្រូច សណ្តែកដី និងកាកាវ។ លើសពីនេះទៀតប្រទេសកោះនេះក៏មានការអភិវឌ្ឍបសុសត្វដូចជាគោនិងជ្រូក ជាដើម ។

ចំណុចពិសេសមួយនៅក្នុងប្រទេសកោះនេះ គឺថាប្រជាជនចាត់ទុកថ្ងៃសុក្រនិងថ្ងៃសៅរ៍ ជាថ្ងៃឈប់សម្រាក ដូច្នេះក្នុងអំឡុងពេល ២ ថ្ងៃនេះការងារទាំងអស់ត្រូវបានបញ្ឈប់ ប្រជាជន សាម័រ បានចំណាយពេលសម្រាក និងមានភាពសប្បាយរីករាយជាមួយក្រុមគ្រួសារ ។

រឿងចម្លែកបំផុតមួយអំពីប្រជាជាតិកោះនេះគឺថា ប្ដីមិនត្រូវភ្លេចថ្ងៃកំណើតប្រពន្ធឡើយ ហើយប្ដីនឹងមានកំហុសបើគាត់ភ្លេចថ្ងៃកំណើតរបស់ប្រពន្ធ ។ ព្រោះតែមូលហេតុខ្លាចភ្លេចថ្ងៃខួបកំណើតប្រពន្ធនេះ ទើបភាគច្រើនគេឃើញបុរសៗសាម័រ សាក់ថ្ងៃ ខែ ឆ្នាំកំណើតប្រពន្ធរបស់ពួកគេនៅលើដៃ ទ្រូង ជាដើម ។

សព្វថ្ងៃនេះ ច្បាប់ខាងលើនៅតែបន្តអនុវត្ត ដូច្នេះហើយបុរសៗសាម័រ គឺតែងតែរត់ខ្វែងជើងគ្នាស្វែងរកអំណោយជូនប្រពន្ធនៅពេលថ្ងៃខួបកំណើត ហើយប្រសិនបើភ្លេចនោះបុរសជាប្ដីអាចនឹងត្រូវពិន័យជាប្រាក់ ឬអាចធ្ងន់ជាងនេះព្រោះប្រពន្ធមានសិទ្ធបញ្ជូនប្ដីឡើងតុលាការ លែងលះ ហើយប្ដីនឹងត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារទៀតផង ៕
ប្រភព៖ tuoitrexahoi