ថៃ៖ លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ មានកូនចំនួន ៣នាក់ ក្នុងនោះប្រុសម្នាក់ និងស្រីពីរនាក់ ។ ចាំបានថា កាលពីថ្ងៃទី ២២​ ខែមីនា​ ឆ្នាំ ២០១៩ កូនស្រីពៅរបស់លោក Thaksin Shinawatra បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សារព័ត៌មានធំៗលើពិភពលោក ទៅលើពិធីជប់លៀងមង្គលការដ៏ធំរបស់នាង ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ Rosewood Hotel ក្នុងទីក្រុងហុងកុង ។

កូនស្រីពៅរបស់លោក Thaksin Shinawatra រូបនេះមានឈ្មោះ Paetongtarn Shinawatra បច្ចុប្បន្ន នាងមានអាយុ ៣៤ឆ្នាំ និងជាអ្នកជំនួញម្នាក់ផងដែរ ។

ក្រៅតែអំពីសមត្ថិភាពខ្លាំងខាងជំនួញ និងការងារ ស្ត្រីវ័យក្មេងរូបនេះ ថែមទាំងជាទីចំណាប់អារម្មណ៍របស់ប្រជាជនថៃ ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង បើទោះបីជាពេលនេះមានមានប្ដីរួចហើយយ៉ាងណាក្ដី ។

សូមបញ្ជាក់ថា Paetongtarn Shinawatra កើតនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៩៨៦​ ក្នុងមន្ទីរពេទ្យសហរដ្ឋអាមេរិក ហើយនាងក៏មានពីរសញ្ជាតិផងដែរគឺ ថៃ-អាមេរិក ៕