ខេត្តត្បូងឃ្មុំ៖ ក្មេងស្រី៣នាក់នាំគ្នាចុះលេងទឹក បណ្ដាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មទាំង៣នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានការដ្ឋានចិនព្រែកជីកទី១ ក្នុងភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ ។

សពក្មេងស្រីរងគ្រោះ រួមមាន៖ ១.ឈ្មោះគាន សុខឃាង អាយុ ១៩ឆ្នាំ, ២.ឈ្មោះឈិន សុខនី អាយុ១៨ឆ្នាំ, ៣.ឈ្មោះឈិន ស្រីនាថ អាយុ១៦ឆ្នាំ ។ ទាំង០៣នាក់ រស់នៅភូមិស្វាយពក ឃុំមៀន ស្រុកអូរាំងឪ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសព រួចសន្និដ្ឋានថា សាកសពក្មេងស្រីទាំង០៣នាក់ ពិតជាស្លាប់ដោយសារការលង់ទឹក ពិតប្រាកដមែន ពុំមានពាក់ព័ទ្ធនឹងអំពើឃាតកម្មអ្វីឡើយ និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕