ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ប្រទេសកាហ្សាក់ស្ថាន Air Astana នឹងចាប់ផ្តើមជើងហោះហើរពី ទីក្រុង Nur-Sultan ទៅទីក្រុង Moscow ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា តទៅដោយមានការចេញដំណើរបន្តប្រតិបត្តិការរៀងរាល់ថ្ងៃពុធ។ ការហោះហើរលើក ដំបូង នឹងត្រូវធ្វើប្រតិបត្តិការដោយយន្តហោះប៊ូអ៊ីង ៧៦៧ ។

យោងតាមក្រុមហ៊ុន បានឱ្យដឹងថាមានតែពលរដ្ឋរុស្ស៊ីនិងកាហ្សាក់ស្ថានក៏ដូចជាអ្នករស់នៅអចិន្ត្រៃយ៍នៃប្រទេសកាហ្សាក់ស្ថានប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យឡើងជិះជើងហោះហើរ។

ក្រុមហ៊ុនអាកាសចរណ៍បានកត់សម្គាល់ថាអ្នកដំណើរត្រូវតែធ្វើតេស្ត PCR)ដើម្បីរកវីរុស កូរ៉ូណាក្នុងរយៈពេល ៧២ ម៉ោង មុនពេលចាកចេញពី ប្រទេសកាហ្សាក់ស្ថាន ហើយបំពេញកម្រងសំណួរជាច្រើន។ ការធ្វើដំណើរឆ្លងកាត់ទីក្រុងមូស្គូ ទៅប្រទេសទីបី ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន។

ក្រសួងឧស្សាហកម្មនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បានបន្ថែមជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ពីទីក្រុង មូស្គូ ទៅ Nur-Sultan ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា។

ប្រទេសកាហ្សាក់ស្ថាន បានចាប់ផ្តើមធ្វើជើងហោះហើរអន្តរជាតិឡើងវិញជាប្រចាំចាប់តាំងពីខែសីហាហើយបច្ចុប្បន្ននេះប្រតិបត្តិការជើងហោះហើរមានទៅកាន់ប្រទេសតួរគី កូរ៉េខាងត្បូង ហូឡង់ បេឡា រុស្ស អាល្លឺម៉ង់ អ៊ុយក្រែន កៀស៊ីស្ថាន អ៊ូបេគីស្ថាន និងអារ៉ាប់រួម។