រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប្រទេសបារាំងបានធ្វើការជំទាស់ទៅនឹងផែនការរបស់ក្រុមហ៊ុនផលិតសំបកកង់ Bridgestone ក្នុងការបិទរោងចក្ររបស់ខ្លួននៅភាគខាងជើង នៃ ប្រទេស។

លោក Bruno Le Maire បាននិយាយថាក្រុមហ៊ុនបានធ្វើការសំរេចចិត្ត ដូចជាការប៉ះបោដែលនឹងមានផលវិបាកកើតឡើង។ លោក Le Maire បាននិយាយថា រដ្ឋាភិបាលនឹងពិភាក្សាជាមួយ ក្រុមហ៊ុន Bridgestone រិះរកមធ្យោបាយ ដើម្បីធ្វើឱ្យរោងចក្របើកដំណើរការ។

លោកបន្តថាប្រសិនបើការចរចាបរាជ័យ រដ្ឋាភិបាលនឹងស្វែងរកក្រុមហ៊ុនមួយផ្សេងទៀតដើម្បីបើករោងចក្រ។ សហជីពកម្មករនិងមន្រ្តីមូលដ្ឋានក៏កំពុងតែរិះរកផែនការបិទរោងចក្រដែលផលិតសំបកកង់រថយន្តដឹកអ្នកដំណើរមួយនេះ។

ក្រុមហ៊ុន Bridgestone បាននិយាយថាក្រុមហ៊ុន បានចាប់ផ្តើមពិភាក្សាជាមួយភាគីពាក់ ព័ន្ធស្តីពីផែនការរបស់ខ្លួនដើម្បីបិទរោងចក្រ។ ក្រុមហ៊ុន និយាយថាទីផ្សារសម្រាប់ ផលិតផល ឃើញថាបរិមាណរបស់វាមានស្ថេរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រោងចក្រនេះបានដំណើរការអស់រយៈពេលជិត ៦០ ឆ្នាំមកហើយ។ វាមានកម្មករប្រហែល ៨៦០ នាក់ ទទួលប្រាក់ខែរបស់ក្រុមហ៊ុន ហើយដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។

ការប្រកាសរបស់ ក្រុមហ៊ុន Bridgestone ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបារាំង បានប្រកាសកម្មវិធីជំរុញដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនកាលពីដើមខែនេះដើម្បីជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញពីជំងឺរាតត្បាតឆ្លងកូវីត-19។ កញ្ចប់ចំណាយមានតំលៃ ១០០ ពាន់ លាន អឺរ៉ូ ឬប្រហែល ១១៨ ពាន់លានដុល្លារ។