យ៉ាប់ណាស់៖ ថ្មីៗនេះមានហ្វេសប៊ុកមួយបានបង្ហោះរូបថតប្តីប្រពន្ធមួយគូរបានយករថយន្តរបស់ខ្លួន ដែលទើបនឹងទិញថ្មីៗ ទៅអោយព្រះសង្ឃប្រោះព្រំ ដើម្បីសុំពរសុំលាភសុំជ័យ សិរីសួស្ដី ដល់ក្នុងព្រះវិហារ និងនៅព្រះភ័ក្រព្រះអ្ធំ ជាច្រើនសន្លឹក បង្កឱ្យមហាជននៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើល រិះគន់ និងហួសចិត្តគ្រប់ៗគ្នាថា កោតតែធ្វើបែបនេះទៅរួច! តើរថយន្តមួយគ្រឿងនេះ មានតម្លៃប៉ុន្មាន បានជាដល់ថ្នាក់បើកឡើងលើព្រះវិហារ ខណៈដែលពុទ្ធបរិស័ទកំពុងអង្គុយសំពះគោរពបូជាព្រះពុទ្ធបដិមាយ៉ាងច្រើនកុះករ ដើម្បីអោយព្រះសង្ឃប្រោះព្រំសុំពរសុំលាភសុំជ័យ សិរីសួស្ដី បែបនេះ ដូចជាមិនទំនងទាល់តែសោះ ។

តែយ៉ាងណាករណីនេះ គេមិនដឹងថា គេមិនបានស្គាល់អត្តសញ្ញាណបុរសនិងស្រីប្ដីប្រពន្ធជាម្ចាស់រថយន្តនោះទេ ហើយក៏មិនដឹងថា ព្រះវិហារនោះស្ថិតនៅក្នុងវត្តណា ក្នុងភូមិ-ឃុំ-ស្រុក-ខេត្តណានោះដែរ ៕