ភ្នំពេញ៖ ព្រោះ​តែស្មុគស្មាញ​ចិត្តត្បិត​លក់​អីវ៉ាន់​​មិន​​សូវដាច់​ អាជីវក​លក់​សម្លៀក​បំពាក់​ម្នាក់​បាន​ទិញស្រាបៀរ កម្ពុជា ២កំប៉ុងមក​ពិសា​ ដើម្បី​បំបាត់​ភាព​សៅ​ហ្មង សំណាង​​​ឈ្នះបាន​៥​លាន​រៀល​ទាំ​ង​យប់ម៉ោង៨។

កញ្ញា ភ័ណ្ឌ ស្រីធិ អាយុ​២៤​ឆ្នាំ អាជីវក​​នៅ​សង្កាត់​ទួល​សង្កែរ ខណ្ឌឬស្សីកែវ រាជ​​ធានី​​ភ្នំពេញ​ បាន​រៀបរាប់ថា៖ «ខោអាវ​មានតែបន្តិច ទើបមិនសូវមានជម្រើស​ច្រើន​ឲ្យ​គេ​សង្វាត​ចាំទិញ។ ម្យ៉ាង​អត់​មានលុយទិញអីវ៉ាន់ថែម​សម្រាប់ភ្ជុំបិណ្ឌនេះផង​ ខ្ញុំពិបាក​ចិត្ត​ណាស់។ ជួនជា​ថ្ងៃទី ៣០ សីហា ចំ​ថ្ងៃអាទិត្យ ប្អូនស្រីខ្ញុំបបួលហូបស្រាបៀរបន្តិច ខ្ញុំក៏​ចូលរួម​ជាមួយ​គេ​ ដោយទិញតែ២កំប៉ុងចែកគ្នាម្នាក់១កំប៉ុង។ ដល់តែគាស់ឆាច់ ចេញមក​៥​លាន ខ្ញុំអរអឺយ​អរ​ រក​ពាក្យនិយាយមិន​​បាន»។

កញ្ញាបន្តថា ទឹកប្រាក់នេះនឹងយកទៅចែកស្មើជាមួយប្អូនស្រី ព្រោះចៃដន្យអ្វី គាត់ជា​អ្នក​នាំ​ លាភ​មក​ឲ្យ​កញ្ញា​ ធ្វើ​ឲ្យ​កញ្ញា​អាច​ពង្រីក​មុខ​របរ​ចំរដូវបុណ្យ​ភ្ជុំ​​បិណ្ឌ​តែម្តង។

គាស់ស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់៥០ លានរៀល ៥​លានរៀល ១លានរៀល ១០​ម៉ឺនរៀល ៥ម៉ឺនរៀល និង ១​ម៉ឺនរៀល​ជា​ច្រើន​រយ​រង្វាន់។

ពិសា​ស្រាបៀរ កម្ពុជា​ដោយ​ការ​ទទួលខុសត្រូវ!