ខេត្តប៉ៃលិន៖ បុរសម្នាក់ ក្រោយពីផឹកទឹកខៀវរួច ស្រាប់តែមានអាការពុលបណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។

ជនរងគ្រោះមានឈ្មោះ តី ហៀប ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិ អូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយពីសមត្ថកិច្ច ធ្វើការពិនិត្យរួចរាល់ បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។