ខេត្តមណ្ឌលគិរី៖ ឡានដឹកម្រេចមួយគ្រឿងកំពុងបើកបរសុខៗ ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣៨នាទី ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចភ្នំបាយឆៅ តាមផ្លូវលេខ៧៦អា ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ។

អ្នកបើកបរឈ្មោះថុល ថា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលបើកឡានឲ្យឈ្មោះម៉ន ស្រី ។
មុនពេលកើតហេតុ រថយន្តឆេះមួយគ្រឿង គ្មានផ្លាកលេខ ដឹកម្រេចចេញពីតំបន់ពូជ្រៃ មកខេត្តមណ្ឌលគិរី ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗនោះ សមត្ថកិច្ចបានចេញអន្តរាគមន៍ បញ្ចេញរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងមកបាញ់ទឹកពន្លត់ដែរ តែយីតពេលបន្តិច ព្រោះរថយន្តឆេះខូចខាតទាំងស្រុងទៅហើយ ។

សមត្ថិច្ចបញ្ជាក់ថា រថយន្តកំពុងបើកបរសុខៗ ស្រាប់តែឆាបឆេះអស់នេះ មូលហេតុមកពីធ្លាយប្រេងតាមប្រអប់លេខ ។ តែករណីនេះពុំមានគ្រោះថ្នាក់ដល់មនុស្សទេ៕

កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ បានទៅពន្លត់អគ្គិភ័យរថយន្តឆេះមួយគ្រឿងម៉ាក ហ្រុនធា គ្មានផ្លាកលេខនៅចំណុចភ្នំបាយឆៅ តាមផ្លូវលេខ៧៦អា ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយប្រើទឹកឲ្យ ០១ឡាន បានរលត់ រថយន្តឆេះអស់ខូចខាតទាំងស្រុង ។

អ្នកបើកបរឈ្មោះ ថុល ថា ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ ស៊ីឈ្នួលបើកឡានឲ្យឈ្មោះ ម៉ន ស្រី ជាម្ចាស់ឡានឆេះ ដឹកម្រិចចេញពី ពូជ្រៃមកខេត្តមណ្ឌលគិរី ។
មូលហេតុ៖ ធ្លាយប្រេងតាមប្រអប់លេខ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ៕