ខេត្តតាកែវ ៖ មន្ដ្រីយោធាម្នាក់ ព្រោះតែភ្លើងប្រចណ្ឌដុតរោល រហូតក្លាយជាភ្លើងអាឃាដ ដោយធ្វើសកម្មភាពកាប់ប្រហារលើស្រ្តីជាប្រពន្ធចំនួន៤ពូថៅផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ។

ជនដៃដល់ជាប្តីមានឈ្មោះ សែប បូណារ៉ា អាយុ៤៩ឆ្នាំ ជាមន្ត្រីយោធា នៅកងពលតូចលេខ៣១ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ក្រោយពីបានកាប់ប្រពន្ធចំនួន៤ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយមកជនដៃដល់ បានរត់ទៅចង.ក សម្លាប់ខ្លួនតាមក្រោយនៅជាប់បបង្អួច។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ ផ្នែកជំនាញបច្ចេកទេសខេត្ត ស្រុក និងសមត្តកិច្ចពាក់ព័ន្ធ បានចុះពិនិត្យកន្លែងកើតកហេតុ និងសាកសពឃើញថា សាកសពបានចង.កសម្លាប់ខ្លួន ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណ។ មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ កើតឡើងដោយសារភ្លើងប្រចណ្ឌ៕