ភ្នំពេញ៖ មុននេះបន្ដិច ក្រោយពីឃើញសំណេរមួយឃ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានសេសេរដោយដៃផ្ទាល់ ចុះថ្ងៃទី០៤.០៨.២០២០ ថា៖ «ទូលបង្គំមានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះជោគវាសនានៃប្រទេសជាតិ»មក លោកហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ជាកូនប្រុសទី៣របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានង្ហោះសារឆ្លើយតបវិញថា ៖ More than a Father…
ខ្លឹមសារនេះមិនមែនគ្រាន់តែជាពាក្យពេជន៍នោះទេ តែវាជាស្មារតីមួយដ៏សំខាន់ ដើម្បីអប់រំ និងកសាងស្មារតីទទួលខុសត្រូវសម្រាប់មាតុភូមិ និងអនាគតរបស់កម្ពុជា។ ស្មារតីនេះ ត្រូវជាមូលដ្ឋាននៃការគិតគូរផងវាយតម្លៃស្ថានភាពផង ក៏ដូចជាការធ្វើការសម្រេចចិត្ត និងផែនការអនុវត្ត ដើម្បីឆ្ពោះទៅការសម្រេចគោលដៅសម្រាប់ប្រទេសជាតិនិងប្រជាជន ៕