ខេត្តមណ្ឌលគិរី ៖ មាន​ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​ចំនួន ០១​គ្រឿង បណ្តាល​អោយ​ឆេះ​អស់ទាំង​ស្រុង នៅ​វេលា​ម៉ោង​១១​និង​៣៥​នាទី ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំនុច​ផ្លូវ​៧៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៣​និង​១៣៤ ដែល​ស្ថិត​នៅ​ភូមិ​ពូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ខេត្ត ចេញ​រថយន្ត​ចំនួន ០២​គ្រឿង កម្លាំង​អធិការ និង​កម្លាំង​ប៉ុ​ស្ថិ៍រ​មនា បាន​សហការ​ជួយ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន ០២​រថយន្ត រលត់​ទាំងស្រុង ។

ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​រថយន្ត​នេះ គឺ​បណ្ដាល​មក​ពី​ឆ្លងភ្លើង​ពី​ក្បាល​អា​គុយ​បណ្តាល​អោយ​ឆេះ​តែ​ម្តង ។

អ្នក​បើករថយន្ត​ឈ្មោះ ថុ​ង ថា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រស់នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំ​ពូ​ង ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី រថយន្ត​ម៉ាក​នី​សាន់​ណា​វ៉ា​រ៉ា ព​ណ៍​សំបក​ឪឡឹក ស្លាក​លេខ​ភ្នំពេញ AD 9519 ម្ចាស់​ពុំ​មាន​រង​របួស​ទេ ហើយ​រថយន្ត​នោះ​ដឹក​ម្រេច ចំនួន​ប្រហែល​មួយ​តោន​កន្លះ ម្ចាស់​គាត់ និង​កម្លាំង​យើង​បាន​ជួយ​ជញ្ជូន​ម្រេច​ចេញ ពុំ​បាន​ឆេះ​នោះ​ទេ ។

បច្ចុប្បន្ន​រថយន្ត​នោះ​កម្លាំង​ជំនាញ​បាន​ប្រាប់​អោយ​ម្ចាស់​គាត់​រក​រថយន្ត​ស្ទូច​ចេញពី​កន្លែង​កើតហេតុ​នោះ ៕