ក្រុមអ្នកជំនាញគ្រាប់បែកនៅភាគកណ្តាលខេត្តក្វាងទ្រីបាននាំយកគ្រាប់បែកទម្ងន់៩០០គីឡូក្រាមដែលបន្សល់ទុកពីសង្គ្រាមវៀតណាមដែលត្រូវបានរកឃើញនៅក្នុងភូមិមួយ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Vietnam Insider ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ។

ក្រុមអ្នកជំនាញមកពីក្រុមប្រឹក្សាមីន (MAG) ត្រូវបានបញ្ជូនទៅភូមិ Co My នៅស្រុក Vinh Linh កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីគ្រាប់មិនទាន់ផ្ទុះ (UXO) ត្រូវបានរកឃើញដោយកសិករក្នុងស្រុកម្នាក់ ។ ក្រុមមន្ត្រីជំនាញបានរកឃើញថាគ្រាប់បែកនេះមិនមានជាប់នឹងឧបករណ៍បំផ្ទុះ រួចក៏បានផ្លាស់ទីទៅកាន់កន្លែងដែលមានសុវត្ថិភាព ។ នេះបើយោងតាម VNExpress បានរាយការណ៍ ។

កសិករបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានបន្ទាប់ពីគាត់បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅជម្រៅ ១,៥ ម៉ែត្រពេលជីកស្រះ ។ គាត់បានជួលម៉ាស៊ីនជីកដើម្បីរើវាចេញពីស្រះមុនពេលជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា សង្គ្រាមវៀតណាមបានបញ្ចប់អស់រយៈពេលជាង៤០ឆ្នាំមកហើយ ប៉ុន្តែគ្រាប់មិនទាន់ផ្ទុះប្រហែល ៨០០.០០០ តោននៅតែរាយប៉ាយពាសពេញប្រទេស ។ ក្វាងទ្រី គឺជាសមរភូមិដ៏សំខាន់មួយក្នុងកំឡុងពេលសង្រ្គាមវាយលុកនៅឆ្នាំ ១៩៦៨ និងអ៊ីស្ទើរនៅឆ្នាំ១៩៧២ ៕

ប្រភព ៖ Vietnam Insider , ដោយ ៖ សំណាង