ភ្នំពេញ៖ ក្រោយពី លោក ដេវីត បានទិញកាដូឡានស៊េរីទំនើប ម៉ាក Rolls-Royce ជូនដល់កញ្ញាទេព បូព្រឹក្ស ដែលជាកាដូខួប Anniversary ៤ឆ្នាំ របស់គូស្នេហ៍ទាំងពីរ មិនបានប៉ុន្មានខែផង លោកដេវីត ក៏បានទិញរថយន្តមួយគ្រឿងទៀត ជូនលោកទេព ផន មន្រ្តីនគរបាលពាក់សក្តិ៥ អនាគតឪពុកក្មេកទុកគ្រាន់សម្រាប់ធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ស្រាប់តែឪពុកបង្កើតកញ្ញា ទេព បូព្រឹក្ស និងជាអនាគតឪពុកក្មេករបស់លោក ដេវីត រូបនេះត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឋានន្តរសក្តិជា ឧត្តមសេនីយ៍ត្រី(ផ្កាយ១) ផងដែរ។

មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស បង្ហោះសារថា៖ អបអរសាទលោកពុក ខ្ញុំឃើញហើយចង់ស្រកទឹកភ្នែក ខ្ញុំរំភើបខ្លាំងណាស់ លោកពុកមិនដែលនិយាយអ្វីទេមិនដែលចង់បានអ្វី រឺសុំអ្វីពីកូនស្រីម្នាក់នេះទេ ដឹងតែព្រឹកឡើងជិះម៉ូតូទៅធ្វើការ ។ ពេលដែលឃើញកូនៗពិបាកចិត្ត ពុកមានតែពាក្យមួយម៉ាត់ថា ខំធ្វើការកូន ការងារណាក៏ពិបាកដែរ បើគេចង់ឈ្នះ ឲ្យគេឈ្នះទៅ កូននឹងជោគជ័យនៅពេលដែលកូនខំប្រឹងតស៊ូ ។ ការមិនបៀតបៀនអ្នកដទៃគឺនាំឲ្យចិត្តយើងស្ងប់នឹងជួបរឿងល្អៗច្រើន។

ចំណែក លោក ដេវីត ក៏បានបង្ហោះសារមួយដែរថា៖ សូមអបអរសាទរអនាគតឪពុកក្មេកក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឋានន្តរសក្តិជា ឧត្តមសេនីយ៍ត្រី ទេព ផន សូមជូនពរលោកឪពុក ឱ្យជោគជ័យគ្រប់ភារៈកិច្ចកាងារ ដោយសេចក្តីមោទនភាព ដែលកើតឡើងដោយធម៌បានមកដោយធម៌៕