រាជធានី​ភ្នំពេញ ៖ អ្នក​នាង ចាន់ កែវ​និមល គឺជា​ពិធី​ការិនី​មួយ​រូប​ដែល​មាន​ទេព​កោសល្យ មាន​ភាព​លេចធ្លោ​ជាងគេ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ និង​សម្បូរ​វត្តមាន​ស្ទើរតែ​គ្រប់​កម្មវិធី​កម្សាន្ត​នានា របស់​ប៉ុស្តិ៍​ទូរទស្សន៍ ហង្ស​មាស ឬ​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​នៅ​តាម​ខេត្ត​នានា រៀង​រាល់​ចុង​ស​ប្តា​ហ៍ បាន​ធ្វើ​ឲ្យ​កូនស្រី​របស់​ខ្លួន​មានការ​ភ្ញាក់ផ្អើល និង​រំភើប​ជា​ខ្លាំង រហូត​ដល់​នាង​តូច​ស្រក់​ទឹកភ្នែក ព្រោះតែ​ទើប​ទិញ​ផ្ទះ​ដ៏​ធំ​មួយ ធ្វើ​ជា​កាដូ​ក្នុង​ថ្ងៃ​ខួបកំណើត​កូន ។

អ្នក​នាង ចាន់ កែវ​និមល និង​ស្វាមី​បាន​រៀបចំ​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ ជា​ពិសេស​ផ្ទះ​ពិធី​ការិនី​ដ៏​ល្បី​នេះ ពិតជា​ធំ និង​ស្អាត​ខ្លាំង​ណាស់ អម​ដោយ​ការ​តុបតែង​រៀបចំ​យ៉ាង​ទាក់ទាញ​ពី​ភ្នែក​មហាជន​ទូទៅ ។

គ្រាន់តែ​ឃើញ​សារ​បង្ហោះ​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី​នេះ ចាន់ កែវ​និមល បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ និង​មហាជន​នាំ​គ្នា​សរសើរ​ដល់​ស្វាមី និង​តារា​ល្បី​មាន​ភាព​រីក​ចម្រើន​ខ្លាំង​រហូត​មាន​លុយ​ច្រើន ទិញ​ផ្ទះ​វិឡា​ក្នុង​បុរី​ល្បីឈ្មោះ​មួយ ។

អ្នក​នាង ចាន់ កែវ​និមល បាន​លះបង់​ចោលការ​ងារ​ជា​សាស្ត្រាចារ្យ​ផ្នែក​ឌី​ហ្សា​ញ នៅ​សាកលវិទ្យាល័យ​មួយ ក្រោយ​ពី​ពេល​ស្ទុះ​ចូល​ទៅ​ចាប់​ការងារ​សិល្បៈ ជា​ពិធី​ការិនី មក​ដល់​សព្វ​ថ្ងៃនេះ ៕