រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ឃើញ​សេចក្ដី​ប្រកាស​របស់​ផលិតកម្ម ថោ​ន រួច​មក​ធ្វើ​ឱ្យ​លោក ខេ​ម មានការ​អាក់អន់​ស្រពោន​ចិត្ដ​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​រូប​លោក​បាន​សម្រេចចិត្ដ​បង្ហោះ​សំ​ណេ​រ​ដ៏​វែង​អន្លាយ​មួយ​ច្បាប់​តប​ទៅ​កាន់​ម្ចាស់​ផលិតកម្ម ថោ​ន វិញ និង​ធ្វើ​ឲ្យ​តារា​ជា​ច្រើន​ដួង​ក្នុង​ផលិតកម្ម ថោ​ន បាន​ចេញ​មុខ​ឆ្លើយ​តប​ជា​ហូរហែរ ។ ក្នុង​នោះ​ដែរ លោក Rith Omega ដែល​ជា​អ្នកដឹកនាំ​សម្ដែង​ក្នុង​ផលិតកម្ម ថោ​ន ក៏​បាន​បង្ហោះ​សារ​មួយ​ឃ្លា​ថា ៖

«​ខ្ញុំ​អាច​និយាយ​បាន​ថា ជា​មនុស្ស​ម្នាក់​ដែល​ដឹង​រឿង​ច្រើន ដែល​នៅ​ពីក្រោយ​ហេតុផល​ដែល​បង ខេ​ម សម្រេចចិត្ត​ចេញពី ថោ​ន ដូចនេះ​ហើយ សូម​បងប្អូន​មិនដឹង​រឿង​ច្បាស់​កុំ​ជេរ ខេ​ម ថា​គាត់រ​មើល​គុណ​អី ឬថា​ខាង​ណា​ខុស​អី នៅ​ចាំ​ស្តាប់​ទាំង​សងខាង​សិន​។ មាន​ហេតុ បាន​មាន​ផល ដោយសារ​តែ​បញ្ហា​មួយ​ចំនួន នៅ​ក្នុង​ចិត្ត​ដែល​មិន​អាច​ដោះស្រាយ​បាន ការ​យល់​ច្រ​លំ នឹង​មានការ​អន់ចិត្ត​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រវាង​មេ នឹង​បង​ខេ​ម ទើប​បង​ខេ​ម សម្រេចចិត្ត​ចេញ​ទៅ ទីណា​ដែល​គេ​មិន​អោយ​តំលៃ កុំ​នៅ​យូរ​ពេក ។

រឿង​នេះ​កើតឡើង​ដោយសារ​ការ​យល់​ច្រ​លំ​ទាំង​សងខាង កុងត្រា​បង​ខេ​ម​នៅ​សល់ ៦​ខែ​ចុង​ក្រោយ​មែន តែ​មក​ពី​មុន​ពេល​គាត់​ចេញ​និយាយ​គ្នា​មិន​ច្បាស់ បាន​មានរឿង​បែប​នេះ​! មុន​ពេល​ចេញ​ក៏​បង​ខេ​ម​បាន​សុំ​ឈប់​ពិតប្រាកដ​មែន ព្រោះ​តាម​ពិត​គាត់​រក​ឈប់​ជាមួយ ថោ​ន យូរហើយ ក៏​ច្រើន​ដង​ដែរ តែ​ដោយសារ​មនោសញ្ចេតនា​ជាមួយ​មេ នឹង​ដឹងគុណ​មេ បាន​គាត់​នៅ​តស៊ូ​នៅ​បន្ត​រង​ចាំ​ដំណោះស្រាយ​មួយ​ដល់​ល្អ​។

តាម​ពិត​មេ​គឺជា​មនុស្ស​ល្អ គាត់​តែងតែ​ជួយ​កូនចៅ ស្រលាញ់​កូនចៅ ផ្តល់​ឱកាស​អោយ​កូនចៅ​គាត់ ពេលវេលា​កាលពី​3-4 ឆ្នាំ​មុន ដែល​ជា​ពេល​មេ​នៅ​កាន់​ផ្ទាល់​ពិតជា​ពេល​ដែល​មេ​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​កូនចៅ​ទាំងអស់​គ្នា នឹង​យកចិត្តទុកដាក់​ដល់​កូនចៅ​គ្រប់​គ្នា ខ្ញុំ​មាន​ថ្ងៃនេះ​ក៏​ដោយសារ​មេ​ជា​អ្នក​ជ្រោមជ្រែង នឹង​ផ្តល់​ឱកាស​ដែល​ដោយសារ Town Production បាន​មាន Rith Omega​។

តែ​ដោយសារ​មួយ​រយៈ​ធំ​នេះ មេ​គាត់​រវល់​ជា​ច្រើន​ជាមួយ​ការងារ​គាត់ បាន​ធ្វើ​អោយ​បុគ្គល​អគតិ​មួយ​ចំនួន​អាង​មេ​បញ្ចេញ​រឹទ្ធ បញ្ចេញ​អំណាច បញ្ជា​គេឯង​ទាំង​ខ្លួន​មិន​ចេះ ចេះ​តែ​អែបអប នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​បុគ្គលិក​ជា​ច្រើន​ទៀត នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​ដែល​មេ​មិន​បានដឹង ។ ដូចនេះ​ហើយ ខ្ញុំ​សុំ​ស្នើរ​ដល់​មហាជន​ទាំងអស់​គ្នា បើ​មិនដឹង​រឿង​ច្បាស់ សូមកុំ​នាំ​គ្នា​ជេ រ គេ​ទាំង​គ្មាន​ហេតុផល សូមកុំ​ជាន់​គេ​ដោយ តែ ស្ករ​អី ព្រោះ​ខ្ញុំ​ក៏​ជា ជន រង គ្រោះ នឹង​ការ​ដែល​គេ​ជាន់ តែ ស្ករ ទាំង​មិនដឹង​រឿង​ច្បាស់​នេះ​ដែរ​» ៕

ដោយ ៖ សំណាង