ទីក្រុងសៅប៉ូឡូ ៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានគំរាមវាយអ្នកយកព័ត៌មានម្នាក់ នៅថ្ងៃអាទិត្យ ទី២៣ សីហានេះ នៅពេលដែលលោកបានទៅទស្សនាវិហារ Metropolitan Cathedral នៅ Brasilia នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN ។

ការគំរាមវាយនេះ នៅពេលដែលអ្នកយកព័ត៌មានម្នាក់ បានចោទសួរលោក អំពីការចោទប្រកាន់ រឿងពុករលួយពាក់ព័ន្ធនឹងភរិយារបស់លោក គឺលោកស្រី មីឈែល (Michelle) ជុំវិញការស៊ើបអង្កេតរឿងអំពើពុករលួយ ។

ការផ្ទុះកំហឹងនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតីប្រេស៊ីលរូបនេះ ទើបជាសះស្បើយពីជំងឺ COVID-19 ។

លោក Bolsonaro បាននិយាយទៅកាន់អ្នកយកព័ត៌មានម្នាក់ឲ្យកាសែតធំជាងគេក្នុងប្រទេសប្រេស៊ីលឈ្មោះ O Globo យ៉ាងដូច្នេះថា ‍«ខ្ញុំចង់ដាល់កញ្ចប់មាត់របស់អ្នក» ៕