TIJUANA, MEXICO - NOVEMBER 25: Migrants climb up a bank of the nearly dry Tijuana River as they make their way around a police blockade toward the El Chaparral port of entry on November 25, 2018 in Tijuana, Mexico. U.S. Customs and Border Protection temporarily closed the two ports of entry on the border with Tijuana in response. Around 6,000 migrants from Central America have arrived in the city with the mayor of Tijuana declaring the situation a 'humanitarian crisis'. (Photo by Mario Tama/Getty Images)

ទីក្រុងវ៉ាស៊ីនតោន ៖ មន្ត្រីគយ និងការពារព្រំដែនអាមេរិក-ម៉ិក​ស៊ិក (CBP) បាននិយាយថា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ ទី២១ ខែសីហា ឆ្នាំ២០២០ បានបិទច្រកផ្លូវនៅតាម​កំពង់ផែ ​នៃច្រក​ចូលព្រំដែន​ជាមួយប្រទេសម៉ិកស៊ិក​ដើម្បី​​​ធ្វើការ​ត្រួត​​ពិនិត្យលើដំណើរឆ្លងដែនដែលមិនចាំបាច់ដើម្បីការពារការឆ្លងវីរុស Covid-19 ។ នេះបើយោង​តាម​ប្រភព​ពីទីភ្នាក់​ងារ​សារព័ត៌មាន Reuters ដែលបានចេញផ្សាយនាព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នេះ ។

សហរដ្ឋអាមេរិកបានរឹតត្បិតការធ្វើដំណើរឆ្លងដែនដែលមិនចាំបាច់ត្រូវនៅតាមព្រំដែនរវាងប្រទេស​អាមេរិក និងម៉ិក​ស៊ិក​ចាប់តាំងពីខែមីនាមកម៉្លេះ ប៉ុន្តែពលរដ្ឋអាមេរិក និងអ្នកដែល​រស់នៅអចិន្រ្តៃយ៍​នៅតែអាច​ចេញ​ចូល​សហរដ្ឋ​អាមេ​រិក​​ពីម៉ិកស៊ិកបាន ។

តាមប្រភពមន្ត្រីគយ និងការពារព្រំដែនអាមេរិក-ម៉ិក​ស៊ិក (CBP) បាននិយាយថា វិធានការណ៍រឹត​ត្បិត​ថ្មី គឺសំដៅទៅលើអ្នកធ្វើដំណើរទាំងអស់នោះ ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលនឹងត្រូវប្រឈមមុខនឹងការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី​នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ​បានចាត់វិធានការជាច្រើនដើម្បីធ្វើមាត្រដ្ឋានអន្តោប្រវេសន៍​ក្នុងកំឡុង​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត Covid-19 រួមទាំងច្បាប់ព្រំដែនបន្ទាន់​ដែល​អនុញ្ញាត​ឱ្យអាជ្ញាធរសហរដ្ឋអាមេរិក​រារាំង​ជន​ចំណាក​ស្រុក​នៅតាមព្រំដែនផងដែរ ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងឈរនៅលេខ១លើពិភពលោកដែល​មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ច្រើនជាង ១៧៤.០០០ នាក់ បន្ទាប់មកគឺប្រេស៊ីលមាន ១១២.០០០ នាក់ និងម៉ិកស៊ិកមាន ៥៩.០០០ នាក់ ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង