រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការចាប់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសរំលោភលើទំនុកចិត្ត យករថយន្តគេចំនួន១០គ្រឿង ស្មើនឹងប្រាក់ចំនួន ១៩៩ ៣០០ដុល្លារអាមេរិក នៅចំណុចឃ្លាំងលក់រថយន្តលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះ ស៊ុ វិជ្ជា ហៅ ឆាយ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបូរីពីភពថ្មី២តាខ្មៅផ្ទះលេខ១១៧ ផ្លូវលេខ៧ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់រថយន្ត ។

ដកហូត ទី១-រថយន្តម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ១៣៤៧០៧ ។ ទី២-រថយន្តម៉ាកតូយ៉ូតាហាយឡែនដឺរ ស៊េរីឆ្នាំ ២០០២ ពណ៌ទឹកប្រាក់ លេខតួ ០៤៥២៧៨ ។ ទី៣-រថយន្តម៉ាកតូយ៉ូតាហាយឡែនដឺរ ស៊េរីឆ្នាំ២០០២ ពណ៌ស្ករ លេខតួ០៦២០៣៥។ ទី៤-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច ៣៣០ ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ ០១៥៩៤៩ ។ ទី៥-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច ៣៣០ ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ០០១៣១០ ។ ទី៦-រថយន្តម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ ២០០៥ ពណ៌ក្រហម លេខតួ ៥៧០០៧៥៩៤។

ចំណែកឯជនរងគ្រោះ មានឈ្មោះ អ៊ិត ប៊ុនធឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅឃ្លាំងលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ លក់រថយន្ត ។ បាត់បង់ ៖ ទី១-រថយន្តម៉ាកតូយ៉ូតា ហាយឡែនដឺរ ស៊េរីឆ្នាំ២០០២ ពណ៌ស្ករ លេខតួ០៦២០៣៥។ ទី២-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អ៊ែអ៊ីច ៣៣០ ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ០១៨៨៩៨។ ទី៣-រថយន្តម៉ាកតូយ៉ូតា ឡិចស៊ីសអ៊ែអ៊ីច ៣៣០ ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ ០០១៣១០។ ទី៤-រថយន្តម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ១៣៤៧០៧ ។ ទី៥-រថយន្តម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៥ ពណ៌ក្រហម លេខតួ ៥៧០០៧៥៩៤ ។ ទី៦-រថយន្តម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ០០១០៨៦ ។ ទី៧-រថយន្តម៉ាកតូយ៉ូតាហាយឡែនដឺរ ស៊េរីឆ្នាំ ២០០២ ពណ៌ទឹកប្រាក់ លេខតួ០៤៥២៧៨ ។ ទី៨-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អ៊ែអ៊ីច៣៣០ ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ ០១៤៩៥៩។ ទី៩-រថយន្តម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ១៦៥៥៥៩។ ទី១០-រថយន្តម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ លេខតួ ០៨០៩៩៥។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ សុភាព២