រាជធានីភ្នំពេញ÷ ការសាងសង់ស្ថានីយបូមទឹកទួលសំពៅ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ សម្រេចការសាងសង់បាន ៩៨ភាគរយ ហើយដោយគ្រោងនឹងដាក់ឱ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ការសាងសង់ស្ថានីយបូមទឹកទួលសំពៅ នឹងដាក់ឱ្យដំណើរការបូមទឹក ចុងសប្តាហ៍នេះ ហើយស្ថានីយនេះមានម៉ូទ័របូមទឹកទំហំ១ម៉ែត្រ ចំនួន៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម១២ម៉ែត្រគុបក្នុង១វិនាទី ធ្វើឱ្យសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រ ក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល៕