អាមេរិក៖ បុរសនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ថាបានខ្ចីលុយរហូតដល់ទៅ ១,៦ លានដុល្លារពីមូលនិធិសង្គ្រោះ Covid-19 ដើម្បីទិញរបស់របរប្រណីត ៗ រួមទាំងរថយន្ត Lamborghini Urus ។

បុរសរូបនោះ មិនត្រឹមតែទិញ រថយន្ត Lamborghini Urus ប៉ុណ្ណោះទេគាត់ថែមទាំងទិញរថយន្ត Ford F-350 ស៊េរីថ្មីជាមួយនាឡិកាម៉ាក Rolex ថ្លៃ ៗ ទៀតផង។

សូមបញ្ជាក់ថា សម្រាប់ រថយន្ត Lamborghini Urus ដែលបុរសខាងលើ ខ្ចីលុយពីមូលនិធិសង្គ្រោះ Covid-19 មកទិញនោះមានតម្លៃ ២២២,០០០ ដុល្លារ សម្រាប់ម៉ូដែលឆ្នាំ ២០២១ ។

បុគ្គលនេះកំពុងប្រឈមនឹងឧក្រិដ្ឋកម្មជាច្រើនរួមមានការធ្វើរបាយការណ៍បោកប្រាស់ការលួចបន្លំតាមទូរស័ព្ទការលួចបន្លំតាមធនាគារនិងប្រតិបត្តិការរូបិយប័ណ្ណដែលគ្មានការអនុញ្ញាត។

យោងតាមក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថាបុរសអាយុ ២៩ ឆ្នាំរូបនេះក៏បានចាយវាយខ្ចះខ្ជាយលុយរបស់ខ្លួនដែលខ្ចីបាននោះនៅក្លឹបកម្សាន្តយ៉ាងច្រើនផងដែរ ៕

ប្រភព៖ zingnews