ក្រុមហ៊ុនផលិតរថយន្តប្រទេសកូរ៉េ Hyundai Motor Co កំពុងបង្កើតក្រុមគ្រួសារនៃរថយន្តអគ្គីសនី ដែលក្រុមហ៊ុននឹងលក់ក្រោមយីហោ Hyundai Ioniq ជាផ្នែកមួយនៃការជម្រុញរបស់ក្រុហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គីស EV ធំលំដាប់ទី ៣ នៅលើពិភពលោកនៅឆ្នាំ ២០២៥ ។

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បាននិយាយថាការជម្រុញនៃប្រភេទរថយន្ត Hyundai Ioniq ទៅជាយីហោនឹងជួយគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន ក្នុងការចាប់យកការលក់រថយន្តអគ្គិសនី EV ១០ ភាគរយ នៅទូទាំងពិភពលោកនៅឆ្នាំ ២០២៥ ។ ជាមួយនឹងរថយន្តអគ្គិសនី នៅតែព្យាយាមដើម្បីទទួលបានការចាប់អារម្មណ៍នៅក្នុងទីផ្សារធំៗ និងដៃគូប្រកួតប្រជែងសំខាន់ៗរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ដែលទំនងជានឹងរួមបញ្ចូលទាំងក្រុមហ៊ុនផលិតរថយន្ត Volkswagen AG (VOWG_p.DE) និងក្រុមហ៊ុន General Motors Co (GM.N) ដែលក្រុមហ៊ុនទាំងពីរបានប្រកាសផែនការផលិត និងលក់រថយន្តមួយលានគ្រឿងឬច្រើនជាងនេះ នៃរថយន្តអគ្គិសនីក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥ ។

រថយន្ត Ioniq ត្រូវបានបង្កើតឡើងកាលពី ៤ ឆ្នាំមុនជាស្លាកប្រភេទរថយន្តក្រោមយីហោ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ។ រថយន្តប្រភេទនេះ ត្រូវបានផ្តល់ជូននូវជំរើសថាមពលចំនួន ៣ គឺៈ កូនកាត់ប្រើហ្គាស-រថយន្តអគ្គិសនីកូនកាត់បញ្ចូលអគ្គីសនី និងប្រើអាគុយអគ្គិសនី ដែលម៉ូឌែលទាំងនោះនឹងនៅតែបន្តការផលិត។