តម្លៃប្រេងបានកើនឡើងនៅថ្ងៃចន្ទនេះ ដោយមានសុទិដ្ឋិនិយមពីប្រទេសអារ៉ាប៊ីសាអូឌីត លើតម្រូវការអាស៊ីនិងការសន្យារបស់ប្រទេសអ៊ីរ៉ាក់ ក្នុងការកាត់បន្ថយការផ្គត់ផ្គង់ឲ្យកាន់តែច្រើន ទោះបីភាពមិនប្រាកដប្រជាលើកិច្ចព្រមព្រៀងដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានកើនឡើងក៏ដោយ។

ប្រេងឆៅប្រភេទ CLc1 របស់ក្រុមហ៊ុន U.S. West Texas Intermediate (WTI) បានកើនឡើង ៥០ សេនឬ ១,២ ភាគរយ ដល់ ៤១,៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ Brent LCOc1 បានកើនឡើង ៤០ សេនឬ ០,៩ ភាគរយនៅតម្លៃ ៤៤,៨០ ដុល្លារក្នុងមួយបារ៉ែល។

លោក Michael McCarthy អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន CMC Markets និង Stockbroking បាននិយាយថា ការលើកឡើងកាលពីចុងសប្តាហ៏ ពីក្រុមហ៊ុន Aramco គឺជាអ្នកជម្រុញនៅពេលនេះ។

លោក Amin Nasser នាយកប្រតិបត្តិនៃក្រុមហ៊ុន Aramco ប្រទេសអារ៉ាប់ប៊ីសាអូឌីត បាននិយាយថាលោកមើលឃើញថាតម្រូវការប្រេងបានស្ទុះងើបឡើងវិញនៅទ្វីបអាស៊ី ខណៈដែលសេដ្ឋកិច្ចបានបើកឡើងវិញជាបណ្តើរៗ បន្ទាប់ពីការបន្ធូរបន្ថយនៃការបិទប្រទេសដោយសារការឆ្លងមេរោគកូរ៉ូណា។

នៅខាងផ្នែកផ្គត់ផ្គង់ ប្រទេសអ៊ីរ៉ាក់បាននិយាយថា ខ្លួននឹងកាត់បន្ថយទិន្នផលប្រេងបន្ថែមទៀតចំនួន ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែសីហានិងខែកញ្ញា ដើម្បីទូទាត់សងសម្រាប់ផលិតកម្ម ដែលផលិតលើស ក្នុងរយៈពេល ៣ ខែកន្លងមក។ ការផ្លាស់ប្តូរនេះនឹងជួយឱ្យ អនុលោមតាមចំណែកនៃការកាត់បន្ថយរបស់ខ្លួន ដោយអង្គការប្រទេសនាំចេញប្រេង និង សម្ព័ន្ធមិត្តរបស់ពួកគេដែលមានឈ្មោះថា OPEC + ។

ប្រទេសអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ាក់ បានបង្កើតទំនាក់ទំនងល្អប្រសើរលើកិច្ចព្រមព្រៀងប្រេង គឺល្អសម្រាប់ទស្សនវិស័យនៃការអនុវត្តច្បាប់ ។ រដ្ឋមន្រ្តីថាមពលអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម ថាកិច្ចប្រឹងប្រែងរបស់ OPEC + នឹងធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពនៃទីផ្សារប្រេងសកល បង្កើនល្បឿនតុល្យភាពរបស់ខ្លួន និងបញ្ជូនសញ្ញាវិជ្ជមានទៅកាន់ទីផ្សារ។