វៀតណាម ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលវៀតណាម បានប្រកាថា មានករណីអ្នកជំងឺ COVID-19 ជាស្ត្រី២នាក់ បានបាត់បង់ជីវិត ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់១៣នាក់។

យោងតាមសារព័ត៌មាន VN Express ដែលចេញផ្សាយនៅព្រឹកនេះ បានឲ្យដឹងថា ស្ត្រីដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខាងលើ មានអាយុ៣៣ឆ្នាំ និង៤៧ឆ្នាំ សុទ្ធតែមានជំងឺប្រចាំកាយដូចជា សម្ពាធឈាមឡើងខ្ពស់ និងក្រលៀនជាដើម។ ស្រ្តីរងគ្រោះទាំង២នាក់ រស់នៅក្នុងទីក្រុង Da Nang ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកនេះ វៀតណាមមានអ្នកឆ្លង COVID-19 សរុបចំនួន៨៤១នាក់ ក្នុងនោះស្លាប់១៣នាក់ និងជាសះស្បើយឡើងវិញ៣៩៥នាក់ ៕

ដោយ៖ សុភាព២