វៀតណាម៖ ប៉ូលីសខណ្ឌ Long Bien ទីក្រុងហាណូយ កំពុងពិចារណាទៅលើការកាត់ទោសនារីម្នាក់ពីបទធ្វើឈ្មួញកណ្ដាលក្នុងករណីជួញដូរផ្លួវភេទ ដែលនារីរូបនោះមានឈ្មោះ Nguyen Phuong Thao អាយុ ៣០ឆ្នាំ ។

តាមការស៊ើបអង្កេតបានអោយដឹងថា Nguyen Phuong Thao ធ្លាប់ទៅសិក្សានៅបរទេសហើយបន្ទាប់មកនាងក៏ត្រឡប់មកផ្ទះវិញនៅដើមឆ្នាំនេះឯង ។
ដោយសារតែ ​Nguyen Phuong Thao ជាមនុស្សសកម្មនៅលើបណ្ដាញសង្គម និងជាសមាជិកក្នុងក្រុមឆាតស្វែងរកមិត្តប្រុសទៀតនោះ ទើបមានមនុស្សស្រីមួយចំនួនធំពឹងនាងឲ្យជួយរកបុរសមានសុខភាពល្អ ទុកគ្រាន់កំដរស្នេហ៍ដល់ពួកគេ ។

ក្នុងចំណោមមនុស្សស្រីទាំងនោះ មាននារីម្នាក់អាយុ ២២ឆ្នាំ បានពឹងឲ្យ Nguyen Phuong Thao ជួយរកបុរសវ័យក្មេង និងសុខភាពល្អណាម្នាក់ មកកំដរកាមតណ្ហាដល់រូបនាង ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ពេលនោះ Nguyen Phuong Thao ក៏បានទាក់ទងបុរសវ័យ ៣០ឆ្នាំម្នាក់​ ជាគ្រូបង្វឹកកាយសម្បទា ហើយនិយាយចរចាឲ្យតម្លៃខ្លួនបុរសរូបនោះ ១២លានដុង (៥១៦ ដុល្លារ) ជាថ្នូរដេកជាមួយនារីវ័យ ២២ឆ្នាំខាងលើ ។

ក្រោយពីនិយាយបានសម្រេចហើយ Nguyen Phuong Thao ក៏បានផ្ញើរូបថតអាក្រាតរបស់បុរសរូបនោះទៅឲ្យនារីជាភ្ញៀវមើល ហើយនាងក៏ពេញចិត្ត និងឲ្យតម្លៃ ១៨លានដុង (៧៧៤ ដុល្លារ)​ ជាថ្នូរដេកជាមួយនាង ។

នារីជាភ្ញៀវបានណាត់ បុរសរកស៊ីផ្លូវភេទខាងលើ ជួបនៅក្នុងសណ្ឋាការមួយកន្លែងនៅខណ្ឌ Long Bien កាលពីថ្ងៃទី ៤ ខែសីហា កន្លងទៅថ្មីៗនេះ ហើយនៅថ្ងៃណាត់ជួបនោះ ចំពេលដែល ក្រុមប៉ូលីសព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល Long Bien ចុះឆែកឆេរសណ្ឋាគារ និងបានចាប់ខ្លួនពួកគេតែម្ដង ។

ក្នុងអំឡុងពេលនៃការស៊ើបអង្កេតលោក Nguyen Phuong Thao បានសារភាពចំពោះការចោទប្រកាន់ពីបទពេស្យាចាររកស៊ីផ្លូវភេទ ។

យោងតាមមាត្រា ៣២៨ នៃក្រមព្រហ្មទណ្ឌអ្នកដែលជួយសម្រុះសម្រួល អ្នកដទៃអោយទិញរឺលក់ផ្លូវភេទត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែដល់ ៣ ឆ្នាំ ។
ពិរុទ្ធជនក៏ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំពីបទប្រព្រឹត្តិបទឧក្រិដ្ឋច្រើនជាងម្តង ដោយមានការរៀបចំប្រកបដោយវិជ្ជាជីវៈឬរកប្រាក់ចំណេញខុសច្បាប់ច្រើនជាង ៥០០ លានដុង ៕

ប្រភព៖ zingnews