ខេត្តកណ្តាល៖ នៅវេលាម៉ោង ១៥និង៣០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចក្រុងតាខ្មៅបានធ្វើការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខវៀតណាម)ឃាត់ខ្លួនស្រីស្អាតម្នាក់ នៅចំណុចមុខហាងកាហ្វេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ជនសង្ស័យឈ្មោះ ទូច ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កត់ឆ្នោត មានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។
វត្ថុតាងរួមមាន៖ ប្រាក់រៀល១.៣៩៥.០០០រៀល, ម៉ាស៊ីនព្រីនឆ្នោតMODERN LOTTERY១គ្រឿង, ម៉ាស៊ីនព្រីនឆ្នោតខ្មែរ១គ្រឿង, ម៉ាស៊ីនគិតលេខ០១គ្រឿង, ទូរស័ព្ទ២គ្រឿង(ម៉ាកOPPOពណ៌ខ្មៅ១គ្រឿង និងម៉ាកIphone១១ពណ៌ស្លែ១គ្រឿង, វិញ្ញាបនបត្របញ្ជាក់សិទ្ធិលក់ឆ្នោតខ្មែរ១សន្លឹក, កិច្ចសន្យាផ្តល់សិទ្ធិឲ្យភ្នាក់ងារលក់ឆ្នោតខ្មែរ១ច្បាប់ (៤សន្លឹក), ក្រដាសកត់ឆ្នោតខ្មែររួច៦សន្លឹក(ធំ៣,តូច៣), ក្រដាសកាបោន២សន្លឹក(ធំ១, តូច១ , ក្រដាសសម្រាប់កត់ឆ្នោត២ដុំ(ធំ១ ,តូច១ )។
ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕