អង្គភាពស្រាវជ្រាវរបស់ធនាគារពាណិជ្ជកម្មថៃ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាន ថារដ្ឋមន្រ្តីសេដ្ឋកិច្ចដែលទើបតែត្រូវបានតែងតាំងថ្មីរបស់ប្រទេសថៃ នឹងរកឃើញថាវាជាសមរភូមិឡើងភ្នំដើម្បីជួយសង្គ្រោះនិងចាប់ផ្តើមសេដ្ឋកិច្ចថៃឡើងវិញ ខណៈជំងឺកូវីត-19 រីករាលដាលពាសពេញពិភពលោក និងគ្របដណ្តប់លើតំបន់។

លោក Charl Kengchon នាយកប្រតិបត្តិនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថាដោយមើលឃើញពីធនធានហិរញ្ញវត្ថុថយចុះ ការកើនឡើងនៃភាពអត់ការងារធ្វើ និងការគំរាមកំហែងជាសកលនៃការរីករាលដាលនៃជម្ងឺកូវីត-19 រលកទីពីរ វានឹងមានការលំបាកក្នុងរយៈពេលខ្លី។ ដូច្នេះបញ្ហាប្រឈមបន្ទាន់គឺត្រូវជួយដល់កម្មករ និងអាជីវកម្ម ខណៈវិធានការណ៍សង្គ្រោះរួមទាំងការប្រគល់សាច់ប្រាក់និងត្រូវបានផ្តល់ឲ្យ។

មជ្ឈមណ្ឌលស្រាវជ្រាវនេះបាននិយាយថាសេដ្ឋកិច្ចថៃ កំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើង ប៉ុន្តែការងើបឡើងវិញនៅតែជាទស្សនវិស័យវែងឆ្ងាយ ខណៈមានតែវិស័យមួយចំនួនបានដំណើរការឡើងវិញ និងត្រូវការកម្មករខ្លះៗប៉ុណ្ណោះ ។

ប្រធានប្រតិបត្តិមជ្ឈមណ្ឌលនិយាយថា យើងមិនទាន់បើកដំណើរការឡើងវិញសម្រាប់វិស័យទេសចរណ៍ ដូច្នេះអាជីវកម្មនិងកម្មករនៅក្នុងវិស័យដែលទាក់ទងនឹងវិស័យទេសចរណ៍ នៅតែទទួលរងផលប៉ះពាល់ខ្លាំងបំផុត។

ទន្ទឹមនឹងនេះដែរ បណ្តាប្រទេសដែលរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ហ្វីលីពីន និងវៀតណាម បានឆ្លងកាត់ការកើនឡើងនៃការឆ្លងថ្មី ដែលបានពន្យារពេលការស្ទុះងើបឡើងវិញនៃការនាំចេញរបស់ប្រទេសថៃ។

លោកបានបញ្ជាក់ផងដែរថា កត្តាខាងក្រៅជាច្រើន កំពុងបង្កភាពមិនច្បាស់លាស់ រួមទាំងថាតើទន់បំរ៉ុងសហព័ន្ធសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនម្តងទៀតឬដាក់ក់បញ្ចូលសាច់ប្រាក់ងាយៗចូលក្នុងទីផ្សារ ដែលនឹងធ្វើឱ្យប្រាក់ដុល្លារចុះខ្សោយនិងនាំឱ្យប្រាក់បាតឡើងថ្លៃ។ ប្រាក់បាតឡើងខ្ពស់នឹងជាឧបសគ្គដ៏ធំដល់អ្នកនាំចេញរបស់ថៃដែលត្រូវបានបង់ជាដុល្លារ ហើយបន្ទាប់មកត្រូវប្តូរប្រាក់ជាប្រាក់បាតវិញ។

ទីផ្សារអត្រាប្តូរប្រាក់សកលគឺធំធេង ដែលធនាគារកណ្តាលប្រហែលជាមិនអាចរារាំងប្រាក់បាតពីការឡើងថ្លៃបានឡើយ។ មជ្ឈមណ្ឌលស្រាវជ្រាវបានព្រមានថា ប្រសិនបើសេដ្ឋកិច្ចប្រទេសថៃ មិនប្រសើរឡើងវិញនោះទេ កម្មករបុគ្គលិកបំរើវិស័យទេសចរណ៏ 4.5 លាននាក់ និង១លាននាក់ផ្សេងទៀតក្នុងវិស័យផលិត អាចនឹងបាត់បង់ការងាររបស់ពួកគេ។