ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air របស់​វៀតណាម​បាន​រាយការណ៍​អំពី​ការ​ខាតបង់​ទឹកប្រាក់​៨៦​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆមាស​ទី​មួយ នៃ​ឆ្នាំ​២០២០ ។ ចំនួន​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​របាយការណ៍​ចំណូល​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air ដែល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ Covid-19 ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារ​វៀតណាម dtinews ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ ។

ក្រុមហ៊ុន Vietjet បាន​ព្យាយាម​ពង្រីក​បណ្តាញ​ក្នុងស្រុក​របស់​ខ្លួន​ដល់​៥២​ជើង និង​១៤០០០​ជើងហោះហើរ​ទៀត​ដែល​អាច​បម្រើ​អ្នកដំណើរ​បាន​ជាង​២​លាន​នាក់​នៅ​ក្នុង​ត្រីមាស​ទី​២ ។ នៅ​ចុង​ត្រីមាស​នេះ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air មាន​ត្រឹមតែ​៨២​លាន​ដុល្លារ​អា​មេ​រិ​ក ថយ​ចុះ ៥៤% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

កាលពី​ខែមេសា​កន្លង​ទៅ​នេះ ក្រុមហ៊ុន Vietjet បាន​បើក​ដំណើរការ​សេវាកម្ម​ដឹក​ទំនិញ និង​ជើងហោះហើរ​ពិសេស ។ Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដឹក​ទំនិញ​នៅ​ក្នុង​កាប៊ី​ន​យន្ដហោះ ។ នៅ​ក្នុង​លទ្ធផល​អាជីវកម្ម​សម្រាប់​ត្រីមាស​ទី​១​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air បាន​ប្រកាស​ថា បាន​ខាតបង់​ប្រាក់​ជា​ច្រើន​បន្ទាប់​ពី​ចំនួន​អ្នកដំណើរ​បាន​ធ្លាក់​ចុះ​២២%​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដោយសារ​តេ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត Covid-19 ៕

ប្រភព ៖ dtinews , ដោយ ៖ សំណាង