ភ្នំពេញ៖ ស្រាបៀរMATTRIDដែលទើបតែចេញមុខក្នុងទីផ្សារប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០២០នេះប៉ុណ្ណោះ បានចាប់ផ្តើមរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូZoomerX ជាង១០គ្រឿងរួចហើយ។

នៅថ្ងៃអាទិត្យ ទី០២ ខែសីហាឆ្នាំ២០២០នេះ ក្រុមការងារស្រាបៀរម៉ាទ្រីត បានប្រគល់រង្វាន់ ម៉ូតូZoomerXស៊េរីថ្មី០១គ្រឿង ដល់យុវជន សុង ប៊ុនដែន អាយុ៣៦ឆ្នាំ មានលំនៅស្ថានតំបន់បឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប។

ក្នុងទឹកមុខរំភើបរីករាយប៊ុនដែន បានរៀបរាប់ពីដំណើរដើមទងដែលឈ្នះរង្វាន់ម៉ូតូពីស្រាបៀរម៉ាទ្រីតថា នៅពេលល្ងាចជិតយប់ទៅហើយ នៅផ្ទះមានការជួបជុំបងប្អូនតិចតួច ពេលនោះប្រពន្ធប្អូនបានទៅទិញស្រាបៀរម៉ាទ្រីតកន្លះកេសមកហូប ពេលហូបអស់កន្លះកេសនោះក៏មានត្រូវរង្វាន់១កំប៉ុងៗចំនួន៥កំប៉ុងទៀត ប្រពន្ធបានយកក្រវិលទៅដូរហើយក៏នាំគ្នាហូបបន្តទៀត ដល់កំប៉ុងទី៣ ស្រាប់តែគាស់មកឃើញរូបម៉ូតូ ស្រែកហ៊ោគិល ប្រពន្ធហក់មកអោបកប្អូនតែម្តង។ ប្អូនបន្ថែមថា ឃើញគេឈ្នះរង្វាន់ មិនសូវជឿទេ ទាល់តែជួបខ្លួនឯងទើបដឹងថាជាសំណាងប្រាកដមែន ព្រោះថាពេលនេះម៉ាទ្រីតបានផ្តល់សំណាងនឹកស្មានមិនដល់គឺម៉ូតូZoomerX មួយគ្រឿងទាន់ស៊េរីថែមទៀតផង។

ចំពោះអ្នកលក់ស្រាបៀរម៉ាទ្រីតឱ្យអ្នកឈ្នះរង្វាន់ម៉ូតូពេលនេះ មានឈ្មោះ ជួប វិន ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកលក់ស្រាបៀរនៅភូមិជាមួយគ្នា ក៏ទទួលបានកាដូរលើកទឹកចិត្តនូវស្រាបៀរMATTRID ចំនួន៥០កេស ផងដែរ។
លោក នាង វាសនា ជាអ្នកតំណាងក្រុមហ៊ុនស្រាបៀរម៉ាទ្រីត បានបញ្ជាក់ថា ទោះបីជាពេលនេះក្រុមហ៊ុនមិនទាន់បានផ្គត់ផ្គង់ទូលំទូលាយគ្រប់ភូមិស្រុកទូទាំងប្រទេសនៅឡើយក៏ដោយ ក៏យើងឃើញថាស្រាបៀរម៉ាទ្រីតទៅដល់ណាភាពរីករាយទៅដល់នោះផងដែរ។

ថ្លែងប្រាប់អ្នកយកព័ត៌មានពេលកំពុងតែប្រគល់រង្វាន់នេះ តំណាងក្រុមហ៊ុនបញ្ជាក់ថា ស្រាបៀរម៉ាទ្រីតត្រូវបានផលិតឡើងជាប្រភេទស្រាបៀរស្រស់ ដោយមានកម្រិតស្រូវសាលីច្រើនលើសពីស្រាបៀរធម្មតា រសជាតិស្រទន់មានក្លិនឈ្ងុយស្រូវសាលីជាប់មាត់ ហូបច្រើនមិនធ្វើឱ្យឈឺក្បាល។ ជាពិសេសទៀតនោះគឺរង្វាន់សម្រាប់អតិថិជនស្រាបៀរម៉ាទ្រីតមានច្រើនសន្ធឹកសន្ធាប់ណាស់ គឺចាប់ពី៥០ម៉ឺនដល់៥០លានរៀល និងរង្វាន់ម៉ូតូZoomerX ស៊េរីថ្មី ជាច្រើនរង្វាន់ផងដែរ ៕