រាជធានីភ្នំពេញ ៖ នារីខ្មែរវ័យក្មេងលេងសក់ពណ៌ម្នាក់ បានរត់រកអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដោយសារតែទប់ទល់ជាមួយប្រុសស្នេហ៍បណ្តូលចិត្តជាជនជាតិអាហ្វ្រិកស្បែកខ្មៅ លែងបាន ពូកែខាងធ្វើអីៗដាក់នាងខ្លាំងពេក។

នារីវ័យក្មេងដែលត្រូវសង្សារជាប្រុសស្បែកខ្មៅវាយធ្វើបាបនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា មានអាយុ២០ឆ្នាំ ។ ចំណែក ប្រុសស្នេហ៍របស់នាង មានឈ្មោះ CHIMIRI DARAKA ជាជនជា តិអាហ្វ្រិក ស្នាក់នៅផ្ទះជួល ភូមិព្រៃជី សាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះបានរៀបរាប់ប្រាប់អាជ្ញាធរថា នាងបានបង្កាត់ភ្លើងស្នេហ៍ធ្វើជាសង្សារជាមួយប្រុសស្បែកខ្មៅនោះ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ ប៉ុន្តែនាងមិនសូវមានសេចក្តីសុខប៉ុន្មានទេ ដោយសារតែសង្សាររបស់នាងចូលចិត្តប្រើអំពើហិង្សាពេក តែគ្រាមុនៗនាងអាចទ្រាំរួមរស់ជាមួយគ្នាបាន ។ លុះនៅរយៈពេល២ខែចុងក្រោយនេះ ប្រុសស្នេហ៍កាន់តែវាយធ្វើបាបនាងខ្លាំងឡើងៗ រហូតនាងទ្រាំលែងបាន ក៏សម្រេចចិត្តរត់រកអាជ្ញាធរជួយអន្តរាគមន៍តែម្តង។

ទោះយ៉ាងណា គេមិនទាន់ដឹងថា នារីខាងលើទទួលបានដោះណោះស្រាយបែបណាទេ តែសមត្ថកិច្ចហៅបុរសជនជាតិស្បែកខ្មៅ មកធ្វើការសាកសួរសិន ទើបចាត់ការតាមនីតិវិធីជាក្រោយ៕

ដោយ៖ សុភាព២​