ភ្នំពេញ៖ កម្លាំងនគរបាលចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹក មកពីប្រទេសឡាវ ចូលទឹកដីកម្ពុជាមួយករណី រឹបអូសបានគ្រឿងញៀន២០០គីឡូក្រាម ចាប់ខ្លួនមនុស្ស២នាក់ បញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះ។

ការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញា នៃអយ្យកាអមសាលាតំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺផងដែរ។

ប្រតិបត្ដិការនេះ កម្លាំងនគរបាលចាប់ខ្លួនបានមនុស្ស២នាក់ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីមួយគ្រឿង៕