ទីក្រុងម៉ានីល ៖ វេជ្ជបណ្ឌិត និង​គិ​លា​នុប​ដ្ឋា​យិកា នៃ​ប្រទេស​កា​ហ្វី​លី​ពី​ន​ជាង​១​លាន​នាក់​ដែល​កំពុង​ប្រឈម​នឹង​ផលវិបាក​ក្នុង​កា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​សៅរ៍​នេះ​ឱ្យ​រៀបចំ​ឡើង​វិញ​នូវ​ការ​ចាក់សោ​បិទ​ប្រទេស និង​ជុំវិញ​ទីក្រុង​ម៉ានីល ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ នេះ ។

នៅ​ក្នុង​ការ​អំពាវនាវ​ពី​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​ទប់ស្កាត់​វីរុស​នេះ ក្រុម​ចំនួន​៨០​ដែល​តំណាង​ឱ្យ​វេជ្ជបណ្ឌិត ៨០,០០០ នាក់ និង​គិលានុបដ្ឋាយិកា​ចំនួន​១​លាន​នាក់ បាន​ព្រមាន​អំពី​កំសោយ​នៃ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ដោយ​មិន​មានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​នៅ​ក្នុង​រាជធានី និង​ខេត្ត​ក្បែរ​នោះ ។

ប្រទេស​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​សុក្រ​បាន​កត់ត្រា​កំណត់ហេតុ​នៃ​ចំនួន​ប្រចាំ​ថ្ងៃ​របស់​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ដ៏​ធំ​បំផុត​របស់​ខ្លួន ដោយ​មាន​អ្នក​ឆ្លង​ចំនួន ៤០៦៣ នាក់ ។

ក្រុម​ដែល​ដឹកនាំ​ដោយ​មហាវិទ្យាល័យ​គ្រូពេទ្យ​ហ្វី​លី​ពី​ន​បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​ប្រធានាធិបតី​ថា ៖«​បុគ្គលិក​សុខាភិបាល​របស់​យើង​ត្រូវ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ដ៏​លំបាក​ជាមួយនឹង​ជំងឺឆ្លង​កូ​វី​ដ​១៩​ដោយ​មាន​ចំនួន​អ្នកជំងឺ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​របស់​យើង​សម្រាប់​ការ​សង្គ្រោះ​បន្ទាន់​» ។ សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា ៖«​យើង​កំពុង​ធ្វើសង្គ្រាម​ចាញ់​ជាមួយ​កូ​វី​ដ​១៩​ហើយ​» ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង