ភ្នំពេញ៖ បន្ទាប់ពីគូស្នេហ៍ តារាចម្រៀងលោក ចាន់ ដេវិត (G-Devith) និង កញ្ញាទេព បូព្រឹក្ស បង្ហាញពីការប្រើប្រាស់សម្ភារៈថ្លៃៗ ទិញគ្រឿងអលង្ការច្រើនម៉ូតូតម្លៃរាប់ម៉ឺនដុល្លារ ពិសេសក្រោយ លោកចាន់ដេវីដ ទិញរថយន្តសេរីទំនើប ROLLS ROYCE GHOST ជាកាដូជូនកញ្ញា ទេព បូព្រឹក្យ ជាគូស្នេហ៍មក មានមនុស្សមួយចំនួនបាននាំគ្នារិះគន់មិនចេះចប់មិនចេះហើយ រហូតអ្នកខ្លះមើលស្រាលដល់គូស្នេហ៍ទាំងពីរថា៖ «ឡានបង់រំលោះ ជីវិតតារាចឹង»។

ដោយសារតែអត់ទ្រាំ នឹងពាក្យគេរិះគន់នេះមិនបាន ថ្មីៗនេះដែរនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានចេញមុខទម្លាយឲ្យអ្នកទាំងអស់នោះបានភ្លឺភ្នែកផងដែរ ពីប្រាក់ចំណូលខែរូបនាងរកបានក្នុង១ខែៗ ពី២៥០០០ ទៅ៣០០០០ដុល្លារឯណោះ ពិតជាមិនធម្មតានោះទេ។

ជាមួយគ្នានោះ ខណៈឃើញលោកចាន់ ដេវិត កោរសក់សាងផ្នួសនៅឯវត្តមួយ តារាចម្រៀងរ៉េបរូបនេះ បានបង្ហោះសារថា៖ «ថ្ងៃនេះ! ខ្ញុំនៅហៅ ដេវិត ដេវិត បាន តែចាប់ពីស្អែកទៅ គឺត្រូវហៅ លោកបងហើយ តាមសំរួលណាបង ធ្វើតាមអារម្មណ៍»។

ក្រោយឃើញបែបនេះ មនុស្សជាច្រើនបានដាក់ការសង្ស័យថា លោក ងួន ចាន់ដេវីត ទៅសាងភ្នួសព្រោះស្នេហ៍។
តែនៅពេលសាងផ្នូស លោក ចាន់ដេវីត បានបកស្រាយចំពោះរឿងនេះឲ្យបងប្អូនមហាជនបានដឹងថា៖ «ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះតទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ»។ លោកបន្តថា៖ «ខ្ញុំក៏សូមបិណ្ឌបាតរាល់សេចក្តីស្អប់ សេចក្តីឈ្នានីសទាំងឡាយ មិនថាជាអ្នកគាំទ្រ មិនថាជាអ្នកស្អប់ សូមទទួលនូវបុណ្យកុសលដែលខ្ញុំបានសាងទាំងអស់គ្នា និងក៏សូមអហោសកម្មផងដែរនូវរឿងរ៉ាវទាំងឡាយ ដែលទាំងសេចក្តីស្អប់ ទាំងសេចក្តីឈ្នានីស ច្រណែនទាំងប៉ុន្មាននិងការជេរប្រមាថចំពោះរូបខ្ញុំ….»។

កាលពីនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ផែង វណ្ណៈ បានបង្ហោះសារតាមហ្វេសប៊ុកថា៖ រថយន្តតែ១ តែម្ចាស់ចង់ដូរពណ៌ ហើយយកទៅបិទស្ទីកគ័រទើបធ្វើឲ្យមហាជនយល់ច្រឡំថាជារថយន្ត២ ប្រើផ្លាកលេខតែ១ ។

ដូច្នេះមិនមែនរថយន្ត២ ប្រើលេខតែ១ទេ សូមបងប្អូនមេត្តាជ្រាប។ តែម្ចាស់រថយន្ដមិនគួរបិទស្ទីកគ័រដូរពណ៌បែបនេះទេ ព្រោះខុសច្បាប់ ។ យកល្អម្ចាស់រថយន្តគួរតែបកស្ទីកគ័រចេញទុកពណ៌ស ដែលជាពណ៌ចុះបញ្ជីទទួលស្គាល់នៅអគ្គនាយកដ្ឋានដឹកជញ្ជូនទៅ កុំអោយមហាជនយល់ច្រឡំ រិះគន់មកលើអគ្គនាយកដ្ឋានដឹកជញ្ជូន។

បើទោះជាលោក ផែង វណ្ណៈ ពុំបានបញ្ចេញឈ្មោះម្ចាស់រថយន្តស៊េរីទំនើបនោះ ជារបស់បុគ្គលរូបណាក៏ដោយ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ ដែលបានស្គាល់យ៉ាងច្បាស់ថា រថយន្តទំនើបកែពណ៌នេះ គឺជារបស់តារាចម្រៀង ងួន ចាន់ដេវិត (G-Devith) ដែលទើបទៅបួសជាព្រះសង្ឃ កាលពីពេលថ្មីៗនេះ បានបង្ហោះសារមួយថា៖ «រិះគន់ចុះរិះគន់ឡើងម្ចាស់ទៅបួសបាត់», «ម្ចាស់ទៅបួសហើយ នៅមានមនុស្សតាមចងកម្មពៀរទៀត អ្នកទើស សុទ្ធតែជាមនុស្សខ្លាចគេល្អជាង ខ្លាចគេឡូយជាង»៕