ភ្នំពេញ៖ មន្ត្រីនគរបាលពាក់ស័ក្ដ៤កន្លះនៅក្រសួងមហាផ្ទៃម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុកជញ្ជាំឃ្លាំង បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ និងរថយន្តខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០ ត្រង់ចំណុចក្បែរប៉ុស្តិ៍ទួលសង្កែ២ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះ ពក ភិរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីប៉ូលិស ពាក់ស័ក្ដិ៤កន្លះ បម្រើការងារនៅក្រសួងមហាផ្ទៃ ស្នាក់នៅម្តុំឈូកវ៉ា សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ មានស្រុកកំណើតនៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បើករថយន្តមួយគ្រឿងម៉ាក ISUZU MU-X ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង១៨០០ ក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវរាងកាងផងនោះ ទើបបួងចង្កូតមិនទាន់ ក៏ជ្រុលជ្រុលទៅបុកផ្ទប់នឹងជញ្ជាំងឃ្លាំងមួយកន្លែង បណ្តាលឲ្យខ្ទាច៥ម៉ែត្រ បណ្ដាលឱ្យអ្នកបើកបរបាក់កស្លាប់ភ្លាមៗ នៅក្នុងរថយន្តតែម្ដង ។ ចំណែករថយន្តរងការខូចខាតខ្ទេចអស់មួយជំហៀងខាងមុខផ្នែកខាងឆ្វេងរថយន្ត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែង រីឯសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅឯវត្តពោធិ៍ចិតតុង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖