កាលពី​ពេល​ថ្មី​ៗ​នេះ​ហង្ស​ក្រហម Liverpool ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​ដោយ​បាន​ឈ្នះ​ពានរង្វាន់ English Premier League រដូវ​កាល​នេះ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Jurgen Klopp ដែល​ជា​អ្នកគ្រប់គ្រង​ក្លិប ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នេះ ។

លោក Jurgen Klopp គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool បាន​បង្ហើប​ដល់​កាសែត​របស់​អា​ឡឺ​ម៉​ង់ SWR Sport ថា​លោក​នឹង​ចំណាយពេល​៤​ឆ្នាំ​ទៀត​ជាមួយ​ក្រុម​ជើងឯក​លី​គ​កំពូល​អង់គ្លេស​រហូត​ទាល់តែ​កុងត្រា​ថ្មី​របស់​លោក​ផុត​សុពលភាព ហើយ​បន្ទាប់​មក​លោក​នឹង​ត្រឡប់​ទៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​វិញ ។

លោក Klopp បាន​និយាយ​ថា «​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ពិភពលោក​អាច​នឹង​មើលទៅ​ប្លែក​ម្តងទៀត​» ។ Klopp បាន​ពន្យល់​ថា «​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​តិចតួច​ទេ​។ ខ្ញុំ​អាច​ធ្វើ​បាន​តែ​អ្វី​ទាំងអស់​។ នៅ​ពេល​ខ្ញុំ​សំរេច​ថា​ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទៀត​ទេ​ខ្ញុំ​នឹង​ឈប់​សម្រាក​មួយ​ឆ្នាំ​ទៀត​»៕