រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជាច្បាស់ហើយ លោកឧកញ៉ា ហ៊ុន ជា តែងតែធ្វើមនុស្សធម៌ដល់ជនទុរគតជាហូរហែ និងមានចិត្តឈឺឆ្អាលក្នុងសង្គម ជាពិសេស បញ្ហាអយុតិ្តធម៌ ជាដើម។ យ៉ាងណា នៅពេលនេះ លោកឧកញ៉ា ហ៊ុន ជា មិនដឹងជាខឹងនឹងអ្នកណា ស្រាប់តែផ្គុំដៃទាំង២ ជារូបកាំភ្លើង ភ្ជាប់ជាមួយសំណេរយ៉ាងចាក់ដោត។

យោងតាមគណនីហ្វេសប៊ុក HC ហ៊ុន ជា ដើម្បីខ្មែរ ដែលបង្ហោះរូបភាពកាលពី១៧ម៉ោងមុន ភ្ជាប់ជាមួយសំណេរថា « មនុស្សគ្រប់រូបមានសិទ្ធិរៀងៗខ្លួនតើ គេប៉ះយើងបាន យករបស់យើងបាន ចឹងយើងធ្វើដាក់វិញមានអីខុសកុំខឹង។ គ្មានអ្នកណាដឹងខ្លួនឯងរស់បានយូប៉ុន្មានឆ្នាំទេវើយ »។

ដោយ ៖ សុភាព២