យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាម បានចំណាយថវិកាប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិកក្នុងការនាំចូលចំណីសត្វនិងវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វនៅក្នុងឆមាសទីមួយនៃឆ្នាំនេះគឺធ្លាក់ចុះ ១០,៣ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកផ្គត់ផ្គង់ធំជាងគេរួមមាន ប្រទេស អាហ្សង់ទីន ប្រេស៊ីល ចិន និងសហរដ្ឋអាមេរិក។ នាយកដ្ឋានបាននិយាយថាកាលពីឆ្នាំមុនប្រទេសវៀតណាម បានចំណាយប្រាក់ជាង ៣,៧ ពាន់លានដុល្លារអាមេរិក ក្នុងការនាំចូលចំណីសត្វនិងវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ដែលបានធ្លាក់ចុះ ៥,១ ភាគរយបើធៀបនឹងឆ្នាំទៅបណ្តាឆ្នាំមុនៗ។

ក្នុងចន្លោះខែមករានិងមិថុនា ប្រទេសវៀតណាមបាននាំចូលស្រូវសាឡីជាង ១,៨ លានតោន មានតម្លៃ ៤៧០ លានដុល្លារអាមេរិក ដោយមើលឃើញពីកំណើន ប្រចាំឆ្នាំ ៤៩,៣ ភាគរយ និង ៣៧,៦ ភាគរយ ហើយបានចំណាយអស់ ៩៨២ លានដុល្លារនាំចូលពោតប្រមាណ ៤,៧ លានតោន ដែលកើនឡើង 2,7 ភាគរយនិង 2,3 ភាគរយ ។