កាលពីថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន បន្តប្រគល់រង្វាន់ម៉ូតូZoomerXស៊េរីថ្មី០១គ្រឿងទៀត ដល់អ្នកឈ្នះរង្វាន់នៅក្រុងបាវិត។
អ្នកមានសំណាងពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន បន្ទាប់ទៀតនេះមានឈ្មោះ យ៉ាន ហេន ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រទឹកកក នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង។


ប្អូនប្រុសតែងតែដឹកទឹកកកទៅឱ្យម៉ូយដែលជាអ្នកលក់ភេសជ្ជៈតាមផ្លូវចូលទៅតំបន់តាយសេងជារៀងរាល់ថ្ងៃ ហើយក៏ចូលចិត្តទិញឆេមពានយិនស៊ិនពីម៉ូយមកញ៉ាំរាល់ថ្ងៃផងដែររាល់ពេលអស់កម្លាំង ឬ ស្រេកទឹកពេលកំពុងធ្វើការងារ ស្រាប់តែនៅសប្តាហ៍មុននេះយកក្រវិលកំប៉ុងចាស់ដែលត្រូវ១កំប៉ុងទៅដូរ គាស់មកឃើញរូបម៉ូតូម៉ូតូZoomerX តែម្តង ប្អូនស្រែកប្រាប់អ្នកលក់ទាំងរំភើបក្នុងចិត្តរហូតនិយាយលែងចេញតែម្តង។

ចំពោះអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូខាងលើមានឈ្មោះ ម៉ឹង ឫទ្ធី មានមុខរបរលក់ភេសជ្ជៈច្រកចូលរោងចក្រ ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន ចំនួន ៥០កេស ផងដែរ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន លោក ម៉ាន់ សូវៀត បានបញ្ជាក់ថា ការប្រគល់រង្វាន់ដល់អតិថិជននៅតំបន់តាយសេងនេះ មិនមែនជាលើកទីមួយឡើយ គឺក្រុមហ៊ុនបានមកជួបអ្នកមានសំណាងនៅទីនេះ ចំនួន៣លើករួចមកហើយ មានទាំងអ្នកត្រូវរង្វាន់ម៉ូតូ និង អ្នកត្រូវរង្វាន់១ពាន់ដុល្លារៗផងដែរ។

គួរបញ្ជាក់ថាទន្ទឹមនឹងការបន្តចែករង្វាន់គ្រប់ទីកន្លែង ក្រុមហ៊ុនឆេមពានក៏នៅតែបន្តភ្ជាប់សារអប់រំអនាម័យទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យប្រជាជនចេះទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មីផងដែរ។ តំណាងក្រុមហ៊ុនជឿជាក់ថាអ្នកមានសំណាងថ្ងៃនេះក៏អាចមានសំណាងកាន់ធំនៅពេលបន្តបន្ទាប់ទៀតដែរ ៕