ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមហ៊ុនស្រាបៀរ MATTRID បានបន្តបង្ហាញមុខអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ១រូប បន្ថែមទៀតហើយ គឺជាអតិថិជននៅរាជធានីភ្នំពេញ។
អតិថិជនដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ស៊េរីថ្មី១គ្រឿងបន្ទាប់ទៀតនេះ មានឈ្មោះ អៀង សេង ភេទប្រុស អាយុ៥១ឆ្នាំ នៅខណ្ឌ៧មករា រាជធានីភ្នំពេញ។ បងប្រុសទើបតែសាកល្បងរសជាតិស្រាបៀរ ម៉ាទ្រីត នៅពេលថ្មីៗនេះប៉ុណ្ណោះ ហើយពេលត្រូវរង្វាន់ម៉ូតូនេះគឺជាការទិញហូបកេសទី៣ ស្រាប់តែមានសំណាងឈ្នះរង្វាន់ធំតែម្តង។ បងប្រុសបានបន្ថែមថា គាត់ចាប់ផ្តើមជក់ចិត្តរសជាតិស្រាបៀរម៉ាទ្រីត ក៏ព្រោះតែវាមានលក្ខណៈជាស្រាបៀរស្រស់(Fresh) ក្លិនឈ្ងុយស្រូវសាឡី ស្រួលហូប និងពេលហូបច្រើនមិនធ្វើឱ្យឈឺក្បាល។

ចំពោះអ្នកលក់ស្រាបៀរម៉ាទ្រីតឱ្យអ្នកត្រូវរង្វាន់ម៉ូតូ ខាងលើមានឈ្មោះ ហ៊ុំ ពុទ្ធា ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនិងស្រាបៀរ នៅសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏ទទួលបានកាដូរ លើកទឹកចិត្តនូវស្រាបៀរ​MATTRID ចំនួន៥០កេស ផងដែរ។

លោក នាង វាសនា ជាអ្នកតំណាងក្រុមហ៊ុនស្រាបៀរម៉ាទ្រីត បានបញ្ជាក់ថា ដោយស្រាបៀរម៉ាទ្រីតថ្មីនេះ ជាប្រភេទស្រាបៀរស្រស់(Fresh) វានឹងធ្វើឱ្យអតិថិជនជក់មាត់ជាមិនខានឡើយ អ្នកដែលបានសាកល្បងម្តងរួចហើយនឹងបន្តញ៉ាំបន្តបន្ទាប់ទៀត ហើយនឹងកាន់តែសប្បាយជាមួយការអ៊ុតមើលរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជារង្វាន់៤០ម៉ឺន ដល់ ៥០លានរៀល និងរង្វាន់ម៉ូតូZoomerX ស៊េរីថ្មី ជាច្រើនរង្វាន់ផងដែរ។
គួរកត់សម្គាល់ថានៅក្នុងពិធីប្រគល់រង្វាន់នេះ ក្រុមហ៊ុនក៏មានការបញ្ជ្រាបសារអប់រំអំពីការរស់នៅធម្មតាតាមបែបគន្លងថ្មីដើម្បីចៀសវាងការប្រឈមជាមួយជំងឺកូវីដ១៩ផងដែរ​ ៕