​ភ្នំពេញ៖ អាចថានេះជាដំណឹងដ៏ពិសេសមួយដែលអ្នកគាំទ្ររឿងភាគរបស់ហង្សមាសទន្ទឹងរង់ចាំនិងតែងតែទទូចចង់បាន ឥឡូវនេះបានសម្រេចហើយដោយហង្សមាសទើបប្រកាសថ្មីៗក្តៅៗពីការដាក់់រឿងភាគពេញៗ គ្រប់ភាគជូន ទស្សនានៅលើយូធូបក្នុងឆាណែលផផ្លូវការ Rasmey Hang Meas ដែលមានអ្នក Subscribe ដល់ទៅជាង 4 លាននាក់។

បទចម្រៀងដ៏ល្បីៗដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបរបស់ផលិតកម្មរស្មីហង្សមាស ត្រូវបាន សម្រាំងយកមកផលិតជាភាពយន្តចម្រៀង Music Series ហើយរឿងដំបូងគេសម្រាប់ខ្សែស្រឡាយ Music Series នេះគឺរឿង តាមដាន ដែលនឹងចាក់ជូនទស្សនាភាគដំបូងនារាត្រីនេះហើយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ម៉ោង 7 យប់។ ដូចបានបញ្ជាក់ខាងលើ ភាពយន្តចម្រៀងនេះក៏នឹងត្រូវបានដាក់ជូនទស្សនា ពេញៗគ្រប់ភាគនៅលើយូធូបក្នុងឆាណែលផផ្លូវការ Rasmey Hang Meas ផងដែរ។

គួរបញ្ជាក់ផងដែរថាភាពយន្តចម្រៀងរឿង តាមដាន គឺជារឿងដំបូងគេសម្រាប់ខ្សែស្រឡាយ Music Series ហើយក៏នឹងមានភាយន្តចម្រៀងជាបន្តបន្ទាប់ទៀតដោយដកស្រង់ពីបទចម្រៀងល្បីៗ របស់ផលិតកម្មរស្មី ហង្សមាស មកផលិតជាសាច់រឿង៕