ភ្នំពេញ៖ មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ​ តែលោក លោក វ៉ាន់​ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី​ M-150 ស្របពេលដែល​គ្រួសារ​កំពុង​ត្រូវការប្រាក់បំផុត​។​ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត ទឹកប្រាក់ 50លានរៀលនេះ បានបញ្ជាក់ថាការសម្រេចិត្ត និងការជឿជាក់របស់លោក វ៉ាន់​ ទុំ គឺពិតជាត្រឹមត្រូវ។

“ខ្ញុំចូលចិត្តផឹក​ M-150 រាប់ឆ្នាំហើយ…ឃើញតែគេត្រូវរង្វាន់ ជួនកាលបងប្អូន ជួនកាលអ្នកជិតខាង…ខ្ញុំអត់ដែលបានត្រូវនឹងគេ…តែខ្ញុំចេះតែគិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ មុននឹងក្រោយ គងតែដល់វេនយើង…ឥឡូវត្រូវមែន!​…ពេលហ្នុង បើកភ្លាម អត់ទាន់បានមើលទេ ផឹកមួយលេបសិន…ដាក់ភ្លាម អ៊ុតមើលភ្លែត ឃើញពាក្យថា អ្នកឈ្នះរង្វាន់ 50លានរៀល ស្រឡះមុខចែស…ហាស់! ប្រាប់ប្រពន្ធ គាត់មានជឿណា ព្រោះធ្លាប់តែកុហកគាត់លេងរាល់តែលើក គាត់ស្មានតែកុហកគាត់ទៀត…ពេលបង្ហាញឲ្យឃើញ សប្បាយហោះ! លោតពេញផ្ទះ…ប្រាប់បងប្អូនអ្នកជិតខាង ជិតខាងស្រែកហ៊ោពេញហ្នឹង…គេបបួលវ៉ៃឡើង ហើយក៏ព្រមជាមួយគេដែរ ព្រោះចូលចិត្តសប្បាយជុំគ្នា!”

លោក ទុំ ពិសា M-150 ជាប្រចាំ ហើយភាគច្រើនលោកពិសានៅពេលថ្ងៃត្រង់ ក្រោយបាយរួច។ លោកបញ្ជាក់ផងដែរថា បងប្អូនអ្នកស្រុករបស់លោក ក៏និយមពិសាជាប់ជាប្រចាំ ដូចលោកដែរ ពិសេស ពេលពួកគាត់ចេញទៅធ្វើការខាងក្រៅ ដូចជាធ្វើដំណើរទៅណាមកណា​ ទៅស្រែចំការ ​ជាដើម។
“ខ្ញុំពេញចិត្តទាំងរសជាតិ​ និងគុណភាព…ក្រោយបាយថ្ងៃត្រង់ហើយ ដាក់មួយទៅ​ស្រឡះមុខ ​មានកម្លាំងហ្មង! អ្នកស្រុកភូមិខ្ញុំក៏ដូចខ្ញុំដែរ ពិសេសពេលចេញទៅក្រៅ ដូចជា ធ្វើដំណើរទៅនេះទៅនោះ ទៅស្រែអីហ្នឹង មិនដែលអត់ទេ ដឹងមានដាក់តាមខ្លួន…”

លោក វ៉ាន់​ ទុំ អាយុ ៣៩ឆ្នាំ ជាមេគ្រួសារតួចមួយ មានកូន២នាក់ រស់នៅក្នុងជីវភាពមធ្យម ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង។ គ្រួសារលោក មានមុខរបរជាភ្នាក់ងារផ្ទេរប្រាក់វីងផង និងជាកសិករផង។
ដ្បិតតែមានចំណូលប្រចាំ ប៉ុន្តែគ្រួសារលោកនៅតែមានបញ្ហាខ្វះខាត ព្រោះមុខរបរនេះត្រូវការប្រាក់ដើម្បីបង្វិលឲ្យបានគ្រប់គ្រាន់ ខណៈត្រូវបង់ធនាគារជាប្រចាំរៀងរាល់ខែ។ ដោយប្រឈមនឹងបញ្ហាប្រាក់បង្វិលមិនគ្រប់នេះ គ្រួសារលោក វ៉ាន់​ ទុំ​គ្រោងខ្ចីប្រាក់បន្ថែមពីធនាគារ ហើយវាក្លាយជាចំណុចដ៏តឹងតែងដែលពិបាកសម្រេចិត្តបំផុត ព្រោះបន្ទុកបន្ថែមសម្រាប់គ្រួសារនឹងកាន់តែធ្ងន់ ជាមួយការបង់ធនាគារកាន់តែច្រើនប្រសិនបើសម្រេចចិត្តខ្ចីបន្ថែម។ 

“គិតទាំងយប់ទាំងថ្ងៃ រាប់ខែ អត់ទាន់ហ៊ានសម្រេចចិត្ត…ពេលខ្លះគិតថា បើមានបងប្អូនណាឲ្យខ្ចីពីរបីឆ្នាំមិនគិតការប្រាក់ ប្រហែលជាល្អ…ពេលខ្លះគិតទៀតថា បើដើរៗរើសបាន លុយមួយបាវ មិនដឹងជាសប្បាយយ៉ាងណា…និយាយរួម គិតសព្វ!…តែទីបំផុត អ្នកដែលជួយខ្ញុំ គឺ M-150…ហាស់!”

ជាមួយរង្វាន់ទឹកប្រាក់ 50លានរៀល ពី M150​ បញ្ហាដែលលោកខ្វល់ខ្វាយទាំងយប់ទាំងថ្ងៃនោះ ​ត្រូវបានដោះស្រាយទាំងស្រុង។​​ គ្រួសាររបស់លោកមិនត្រឹមតែមិនចាំបាច់ខ្ចីប្រាក់ពីធនាគារបន្ថែមប៉ុណ្ណោះទេ​ ប៉ុន្តែអាចផ្ដាច់កម្ចីចាស់ សល់ប្រាក់សម្រាប់បំពេញតម្រូវការបង្វិលសាច់ប្រាក់ ​ដែលធ្វើឲ្យមុខរបរដំណើរការទៅមុខយ៉ាងរលូនដូចអ្វីដែលលោកធ្លាប់ប្រាថ្នាចង់បាន។

សូមរំលឹកថា ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយៈឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង ១០,០០០,០០០,០០០០រៀល (ដប់ពាន់លានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ ៥០លានរៀល ៕